ក្រសួងអធិការកិច្ចមានភារកិច្ចធ្វើការត្រួតពិនិត្យលើគ្រប់វិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

2024/01/05 12:17:23 am        130

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងអធិការកិច្ច មានតួនាទីត្រួតពិនិត្យ លើគ្រប់វិស័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្ការទប់ស្កាត់ និងមានវិធានការផ្សេងៗដើម្បីប្រឆាំងនឹងអំពើពុករលួយ និងការរំលោភដោយអំណាចជាដើម។

ថ្លែងនៅក្នុងកម្មវិធី«អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងអធិការកិច្ចទទួលបេសកកម្មពីរាជរដ្ឋាភិ បាលក្នុងការតាមដាន ការអនុវត្តច្បាប់ ការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធទាំងអស់ ដែលកំពុងនៅជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។

​ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា កិច្ចការងារទាំងបី ដូចការងារអធិការកិច្ច, ការងារតាម ដានអនុវត្តច្បាប់ និងការងារទទួលពាក្យបណ្តឹង និងស៊ើបអង្កេតស្រាវជ្រាវនោះ គឺដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធ សាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលប្រកាសដាក់ចេញឲ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ហួត ហាក់ក៏បានលើកឡើងអំពីទស្សនវិស័យជាក់លាក់របស់ក្រសួង ផងដែរ ដោយក្នុងនោះឯកឧត្តមអះអាងថា ទី១ក្រសួងអធិការកិច្ចគឺជាភ្នែក និងត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។ ទី២អធិការកិច្ចដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាឆ្ពោះទៅកាន់អភិ បាលកិច្ចល្អ។ ទី៣ការដឹកនាំត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំ។ និងទី៤គ្មានការជឿជាក់ណាមួយ ដែលអាចជំនួសឲ្យការត្រួតពិនិត្យបានឡើយ។

ឯកឧត្តមបានលើកឡើងផងដែរថា ទស្សនវិស័យជាក់លាក់ទាំងបួនខាងលើនេះ គឺត្រូវបានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរំលឹក និងរំលេចរាល់កម្មវិធីទាំងអស់ប្រាប់ដល់មន្រ្តីក្នុង ជូររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យយកចិត្តទុកដាក់លើបញ្ហាទាំងអស់នេះ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm