
ជនប៉ាឡេស្ទីននៅជំរំជនភៀសខ្លួន Jabalia ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីប បាននិយាយពីការប្រឈមនឹងកង្វះខាតទឹក និងកង្វះខាតអនាម័យ ខណៈដែលសង្រ្គាមនៅតែបន្ត ។
ជនប៉ាឡេស្ទីនទាំងនេះ ឈរតម្រង់ជួរដើម្បីរង់ចាំត្រងទឹកដាក់ធុងទឹរបស់ពួកគេនៅត្រង់ទុយយោតាមផ្លូវ ។
លោក Abu Mohammed គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា គ្មានទឹកក្នុងជំរំជនភៀសខ្លួននោះទេ ហើយប្រជាពលរដ្ឋបានស្វែងរកប្រភពទឹកនៅតាមតំបន់រស់នៅរបស់អ្នកស្រុក ។
លោក Mohammed បន្តថា ស្ថានភាពអនាម័យកាន់តែអាក្រក់ទៅនៅក្នុងជំរំជនភៀសខ្លួន ហើយសូម្បីតែសត្វល្អិតក៏រុករានផ្ទះសម្បែងប្រជាពលរដ្ឋ និងតាមផ្លូវដែរ ។
ការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់បិទច្រកហ្គាហ្សាក្លាយជាផេះផង់ បង្កជាគ្រោះមហន្តរាយមនុស្សធម៌ ។
ភាគច្រើននៃពលរដ្ឋហ្គាហ្សា គ្មានផ្ទះសម្បែងរស់នៅ បានត្រឹមតែរស់នៅតាមទីជម្រក ជាមួយកង្វះខាតទឹក និងគំរាមកំហែងដល់គ្រោះទុរ្ភិក្ស ៕