
ទូរទស្សន៍ឯកជន Polsat News បានរាយការណ៍ថា កសិករប៉ូឡូញ បានបិទច្រកព្រំដែន Medyka ជាមួយអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបន្តការតវ៉ាដែលមានបំណងធានាការឧបត្ថម្ភធនរបស់រដ្ឋាភិ បាលសម្រាប់ពោត និងទប់ស្កាត់ការដំឡើងពន្ធ។
កសិករដែលកំពុងទាមទារកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយរដ្ឋាភិបាល បានផ្អាកការតវ៉ារបស់ពួកគេ នៅឯច្រកឆ្លងកាត់ នៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ២៤ខែធ្នូ បន្ទាប់ពីមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីកសិកម្ម លោក Czeslaw Siekierski ។
មេដឹកនាំតវ៉ា លោក Roman Kondrow ត្រូវបានសារព័ត៌មាន Polsat Newsដកស្រង់សម្តី ដោយនិយាយថា កសិករសប្បាយចិត្ត នឹងការពិភាក្សាដែលពួកគេបានជួបជាមួយរដ្ឋមន្ត្រី និងអភិបាលមូលដ្ឋាននេះ ប៉ុន្តែថា ពួកគេ ចង់បានកិច្ចព្រមព្រៀងមួយជាផ្លូវការ។
កាលពីថ្ងៃពុធ លោក Kondrow បាននិយាយថា ទោះបីជាលោក Siekierski បានផ្តល់កំណត់ចំណាំដោយប្រាប់កសិករថា ការទាមទាររបស់ពួកគេ នឹងត្រូវបានបំពេញក៏ដោយ លោកនាយករដ្ឋមន្ត្រី មិនបានផ្តល់សេចក្តីប្រកាសដែលបានចុះហត្ថលេខានោះទេ។
លោក Kondrow បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖«យើងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី។ «ប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានបង្កើតឡើង ការតវ៉ា នឹងត្រូវផ្អាករហូតដល់ការទាមទារនោះ ត្រូវបានបំពេញ»។