
រថយន្តរាប់រយគ្រឿង បានជាប់ក្នុងព្រិលទាំងយប់ តាមផ្លូវហាយវ៉េ E22ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសស៊ុយអែត ហើយការងារបោសសម្អាតព្រិលតាមផ្លូវនៅតែបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមនគរបាល ក្រុមសេវាកម្មជួយសង្រ្គោះ ក្រុមកម្មករក្រុង និងកងកម្លាំងការពារជាតិ បានចូលរួមប្រតិបត្តិការបោសសម្អាត ដើម្បីធ្វើឲ្យរថយន្តលែងជាប់នៅតាមផ្លូវហាយវ៉េ E22ស្ថិតនៅចន្លោះទីក្រុង Horby និងទីក្រុង Kristianstad ។
អ្នកស្រី Petra Bentz គឺជាអ្នកបើកបរមួយរូប និយាយថា គាត់បានរង់ចាំក្នុងរថយន្តរបស់គាត់អស់រយៈពេលជិត ១៣ម៉ោង ។
ខណៈពេលនោះដែរ តំបន់ភាគខាងជើងស៊ុយអែត បានរកឃើញយប់ដ៏ត្រជាក់ជាងគេបំផុតក្នុងរយៈពេល ២៥ឆ្នាំ កន្លេងមកនេះ ពេលដែលសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ដក ៤៣អង្សាសេ(-43 °C) ៕