
អ្នកដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាលោកមើលឃើញកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នាង Ju-ae ទំនងក្លាយជា«អ្នកស្នងតំណែង» ដែលជាការវាយតម្លៃដំបូងរបស់ទីភ្នាក់ងារអំពីលទ្ធភាពស្នងតំណែងរបស់នាង នៅក្នុងរបបឯកោមួយនេះ។
នាង Ju-ae ដែលត្រូវបានគេជឿថា កើតក្នុងឆ្នាំ ២០១៣ បានទទួលការចាប់អារម្មណ៍ ចាប់តាំងពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នៅពេលដែលឪពុករបស់នាង បាននាំនាងទៅកន្លែងបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីប Hwasong-17 នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាង។ ចាប់តាំងពីពេលនោះមក សកម្មភាពសាធារណៈរបស់នាង ត្រូវបានផ្តោតលើព្រឹត្តិការណ៍យោធា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចាប់ផ្តើមហៅកូនស្រីរបស់លោក Ju-ae Kim ថា «គួរឲ្យ គោរព ដោយផ្លាស់ប្តូរលក្ខណៈពីមុននៃការដាក់ឈ្មោះនាងថា ជាកូនស្រីជាទីស្រឡាញ់របស់លោក ឬជាកូនស្រីជាទីស្រឡាញ់បំផុត ដែលជំរុញឲ្យមានការរំពឹងទុកថា នាងអាចនឹងក្លាយជាអ្នកស្នងតំណែងរបស់លោក គីម ជុងអ៊ុន។
លោកCho Tae-yong ដែលជាអ្នកដែលត្រូវគេតែងតាំងឲ្យដឹកនាំសេវាចារកម្មជាតិ (NIS ) ត្រូវបានអធិប្បាយនៅក្នុងរបាយការណ៍របស់សភាសម្រាប់សវនាការបញ្ជាក់របស់ខ្លួនថា៖«ដោយផ្អែកលើការវិភាគលើសកម្មភាពសាធារណៈរបស់នាង និងកម្រិតនៃការគោរពរបស់កូរ៉េខាងជើងចំពោះនាង ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈរបស់នាង នាងKim Ju-ae ពិតជាស័ក្តិសមក្លាយជាអ្នកស្នងតំណែងបំផុត»។