
នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីន បានធ្វើពិធីបុណ្យបញ្ចុះសាកសពបុរសម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់កាន់កាប់វ៉េសប៊ែងកាលពីយប់ថ្ងៃពុធកន្លងទៅ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់បុរសវ័យ ២៩ឆ្នាំម្នាក់ រស់នៅក្នុងភូមិ Tamoun ។
ស្រ្តីជាភរិយាជនរងគ្រោះនិយាយថា គាត់បានបើកដំបូលផ្ទះមើលការវាយឆ្មក់របស់អ៊ីស្រាអែល អំឡុងពេលយប់នោះ ។
គួរឲ្យដឹងថា សង្រ្គាមនៅតំបន់ហ្គាហ្សា នាំឲ្យកើតមានអំពើហិង្សាឥតឈប់ឈរផងដែរនៅតំបន់វ៉េសប៊ែង គឺជាដែនដីមួយទៀត ដែលជនប៉ាឡេស្ទីនស្វែងរដ្ឋឯករាជ្យនាពេលអនាគតរបស់ខ្លួន ៕