អ្នកនាំពាក្យ៖ ចិនចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ក្នុងការវាយប្រហារភេរវកម្ម នៅអ៊ីរ៉ង់

2024/01/05 05:15:26 am        82

នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា)នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ក្នុងការវាយប្រហារភេរវកម្ម នៅខេត្ត Kerman របស់អ៊ីរ៉ង់ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ។

លោក Wang បានប្រាប់ថា៖ «ប្រទេសចិនមានការតក់ស្លុតជាពន់ពេក ចំពោះការវាយប្រហារភេរវកម្មដ៏ធំ នៅក្នុងខេត្ត Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យមានអ្នកបាត់បង់ជីវិត និងរបួសយ៉ាងច្រើន។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រមបំផុត ចំពោះជនរងគ្រោះ និងសូមសម្ដែងនូវការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រ ចំពោះអ្នករបួស និងក្រុមគ្រួសារអ្នកស្លាប់។ ប្រទេសចិនប្រឆាំងនឹងអំពើភេរវកម្មគ្រប់រូមភាពទាំងអស់ សូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារភេរវកម្ម និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ជាតិ»។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA និងទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា ការផ្ទុះចំនួន២ បានកើតឡើងនៅជិតកន្លែងបញ្ចុះសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៣នាក់ និងរបួសជាង ១៧០នាក់ កាលពីថ្ងៃពុធ (ទី៣ ខែមករា)។ 

ការបំផ្ទុះបានកើតឡើងនៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅទីបញ្ចុះសព ក្នុងទីក្រុង Kerman ដើម្បីប្រារព្ធខួបលើកទី៤ នៃការស្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm