ក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ

2024/01/05 04:01:57 pm        281

ក្រុមការងារចំពោះកិច្ច ដែល​អញ្ជើញមកពីគ្រប់ភាគី​បានបើកកិច្ចប្រជុំ​ពិភាក្សា​អំពី​តម្លៃសេ​វា​ប្រើប្រាស់​ផ្លូវ​ចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីមានសំណូមពរ​របស់​អ្នក​ប្រកប​របរដឹកភ្ញៀវទេសចរលើការយកថ្លៃសេវាចេញចូល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បី​ពិភាក្សា​អំពី​តម្លៃ​សេវា​ប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និងឯកឧត្តមអភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោក​ស្រី និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។

មន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបាន​រៀប​ចំឡើង​បន្ទាប់​ពី​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត​ឱ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដោះស្រាយលើ​តម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជជែក​ពិភាក្សា​យ៉ាង​ផុលផុស​ និងបាន​សម្រេច​រៀបចំ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថាន​ភាព​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ នាពេលឆាប់ៗខាងមុខ។

មន្ត្រីបន្ថែមថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រោង​នឹង​ជួប​ជជែក​ពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលហៅកាត់ថា AIAI សំដៅរួមគ្នា​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​​ដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានអ្នកប្រកបរបរដឹកភ្ញៀវទេសចរមួយចំនួន បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត ហើយក៏មានមួយចំនួនបានបង្ហោះរូបភាព និងខ្លឹមសារ​ក្នុង​បណ្តាញ​សង្គម​ចំពោះ​ការ​បង់ថ្លៃសេវាចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ២០២៤ គណៈអភិបាលខេត្ដសៀមរាប បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ក្រោយអ្នក​វិនិយោគ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប-អង្គរ ប្រកាសយកថ្លៃការធ្វើដំណើរតាមផ្លូវហាយវេនោះ ដែលការ​ពិភាក្សា​នោះ​ធ្វើ​ឡើង​នៅ​សាលាខេត្ដសៀមរាប។

លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងនាកិច្ចប្រជុំនោះថា ការជួបពិភាក្សាគ្នានោះ គឺ​បា​នឱ្យក្រុមតំណាងអ្នកដឹកភ្ញៀវទេសចរលើកឡើងពីបញ្ហាផ្សេងៗ ដើមី្ប​រដ្ឋបាល​ខេត្ត​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាលធ្វើការដោះស្រាយ ព្រោះខេត្តមិនមានសិទ្ធសម្រេចនោះឡើយ។

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា ផ្លូវ​នេះ​ហាយ​វេ​ចេញ​ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺក្រុមហ៊ុនជាអ្នកវិនិយោគ ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅគឺបើកឱ្យប្រើប្រាស់ដោយមិនយកថវិកាទេ ប៉ុន្តែអ្នកដឹកភ្ញៀវ​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ទើបត្រូវបង់ថវិកា បើមិនចូលអាកាសយានដ្ឋានពុំបានយកថវិកាទេ ដោយសារ​បញ្ជរ​បង់​ប្រាក់​ស្ថិត​ក្នុងទិសដៅចូលអាកាសយានដ្ឋាន។

សូមបញ្ជាក់ថា សម្រាប់ផ្លូវចូលអាកាសយានដ្ឋានសៀមរាប-អង្គរនេះ គឺជាផ្លូវហាយវេ តភ្ជាប់​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៦ ដល់អាកាសយានដ្ឋាន គឺពុំមានបញ្ជរបង់ថវិកាទេ លុះត្រា​ចូល​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋានទើបមានបញ្ជរបង់ថវិកា ហើយប្រជាពលរដ្ឋចូលមិនតម្រូវឱ្យបង់ថវិកាទេ លើក​លែង​តែ​អ្នកប្រកបរបរដឹកភ្ញៀវទើបយកថវិកា ទៅតាមប្រភេទយានយន្ត ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​ត្រូវ​បង់ ៣ដុល្លារ ៤ដុល្លារ ៦ដុល្លារ ៨ដុល្លារ ៩ដុល្លារ ១២ដុល្លារ និង១៦ដុល្លារជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm