សមត្ថកិច្ចឃាត់ខ្លួនសិស្សសាលា ៧នាក់ ករណីប្រើហិង្សា និងចែកចាយវីដេអូលើបណ្តាញសង្គម

2024/01/05 04:50:59 pm        873

ភ្នំពេញ៖ ករណី​សិស្ស​សាលាវាយគ្នាបង្កជាការភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៤ ខែមករា ឆ្នាំ២០២៤ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងឱ្យតាមចាប់ក្រុមជនសង្ស័យបាន ៤នាក់ នៅ​ក្បែរ​រង្វង់​មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី០៤ ខែមករាដដែល ក្រោយ​មាន​ការ​ចែក​ចាយវីដេអូពីអំពើហិង្សានេះលើបញ្ដាញសង្គម ។

នគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងថា អំពើ​ហិង្សា​ដែល​បង្កឡើងដោយសិស្សសាលាមួយក្រុមនេះ គឺកើតឡើងក្នុងភូមិជន្លុងម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ​កា​លពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ភ្លាមៗក្រោយទទួលបានព័ត៌មាននេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​កំបូល​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់​ខ្លួន​បាន​ចំនួន ៧នាក់ ក្នុងនោះគឺអ្នកដៃដល់មានតែ ២នាក់ប៉ុណ្ណោះ ដោយមាន​៣នាក់​ឃាត់​បាន​នៅ​ពេល​ថ្ងៃ ចំណែក ៤នាក់ទៀតឃាត់ខ្លួននាល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈដែល​ក្រុម​សិស្ស​សាលា​ទាំង​នេះ​ជិះម៉ូតូ​គេច​ខ្លួន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។

ជនរងគ្រោះក្នុងអំពើហិង្សានេះមានអាយុ ១៥ឆ្នាំ មានទីលំនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ចំណែក​ជន​សង្ស័យ ទី១. ឈ្មោះ អាត សំណាង ហៅ ឈ័ររី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ បុរី​ពិភព​ថ្មី​គម្រោងទី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជាជនដៃដល់ ទី២. ឈ្មោះ យាន រស្មី ហៅ អាម៉ី ភេទស្រី អាយុ ១៥ឆ្នាំ ជាសិស្ស នៃ សាលាជម្ពូវ័ន រស់នៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌ​ដង្កោ ជាជនដៃដល់៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        249
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm