សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ កងកម្លាំងការពារអីស្រអែល រុះរើមជ្ឈមណ្ឌលបញ្ជាការហាម៉ាស នៅទីក្រុងខាន់យូនីស

2024/01/05 05:05:11 pm        152

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងរុះរើមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូងដ៏សំខាន់នៃតំបន់ហ្កាហ្សា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា កងទ័ពរបស់ខ្លួន បានសម្លាប់យុទ្ធជនហាម៉ាសជាច្រើននាក់ នៅក្នុងតំបន់នេះ ហើយបាន «បំផ្លាញយ៉ាងច្រើនសន្ធឹកសន្ធាប់»នូវហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមនេះ ក្នុងអំឡុងពេលប្រតិបត្តិការ នាពេលថ្មីៗ។

លោក Col Mickey Sharvit មេបញ្ជាការកងពលតូច Kiryati បាននិយាយថា៖«មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល» នៅក្នុងតំបន់ដែលកងកម្លាំងការពារអ៊ីស្រាអែល កំពុងប្រតិបត្តិការទេ ចំពេលមានការអំពាវនាវឲ្យយោធាអ៊ីស្រាអែល ធ្វើបន្ថែមទៀត ដើម្បីការពារជនស៊ីវិល។

លោកបានបន្ថែមថា«យើងជួបការភ័យខ្លាច នៅស្ទើរគ្រប់ផ្ទះ នៅក្នុងមន្ទីរពេទ្យ និងសាលារៀន។ កងកម្លាំងរបស់យើងថែមទាំង បានកម្ចាត់ភេរវករ ដែលងើបចេញពីរូងក្រោមដី [ផ្លូវរូងក្រោមដី] នៅក្នុងសាលារៀនមួយ»។

ព័ត៌មានបច្ចុប្បន្នភាព បានកើតឡើង នៅពេលដែលការបាញ់ផ្លោងថ្មីរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៤នាក់នៅទីក្រុងខាន់យូនីស រួមទាំងកុមារ៩នាក់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

អ្នកស្រុកហ្កាហ្សា ក៏បាននិយាយផងដែរថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនចំនួនបី នៅកណ្តាលដែនដីនេះ ក្នុងអំឡុងពេលនៃការវាយប្រហារ ដែលធ្ងន់ធ្ងរជាងការវាយប្រហារកាលប៉ុន្មានថ្ងៃកន្លងទៅ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលលើការអះអាងនេះទេ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm