ប្រព័ន្ធផ្សព្វផ្សាយ ABC បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២៦នាក់ បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុរថភ្លើងក្រោមដី ធ្លាក់ចេញពីផ្លូវរត់ នៅតំបន់ Upper West Side ទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃព្រហស្បតិ៍។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថភ្លើងដឹកអ្នកដំណើរ ចេញពីស្ថានីយលេខ ៩៦ នៅម៉ោងប្រហែល ៣ រសៀលម៉ោងក្នុងស្រុក បានបុកជាមួយរថភ្លើងបម្រើការ បណ្តាលឱ្យរថភ្លើងបម្រើការ ដែលដឹកកម្មករឆ្លងកាត់ ធ្លាក់ចេញពីផ្លូវរត់។

មន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកសង្គ្រោះបន្ទាន់ បានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ដោយបិទបណ្តាញ និងនាំអ្នកដំណើរត្រឡប់ទៅស្ថានីយលេខ ៩៦ វិញ។
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦នាក់បានរងរបួស ប៉ុន្តែពុំមានរងរបួសធ្ងន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ WABC បានរាយការណ៍ថា អ្នកបម្រើការលើរថភ្លើង បានទទួលការព្យាបាលដោយរងរបួសស្រាល។ ឧបទ្ទវហេតុនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្មរថភ្លើងក្រោមដីនៅទូទាំងទីក្រុង។