លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni កាលពីថ្ងៃទី៤ ខែមករា ដែលប្រទេសរបស់ខ្លួន កំពុងធ្វើជាប្រធានក្រុមប្រទេសG7 ក្នុងឆ្នាំ ២០២៤។

លោលប្រធានាធិបតី បានថ្លែងអំណរគុណអ៊ីតាលីសម្រាប់ការគាំទ្រទីក្រុងគីវ ហើយបានរាយការណ៍អំពីស្ថានភាពនៅខ្សែត្រៀមជួរមុខ និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំចុង ក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោកហ្សេឡិនស្គី បានថ្លែងថា លោកស្រី Meloni បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់លោកស្រី ក្នុងការបន្តជួយក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ ភាគីនានា ក៏បានពិភាក្សាអំពីលទ្ធភាពនៃការផលិតការពារជាតិរួមគ្នាផងដែរ។
លើសពីនេះទៀត មេដឹកនាំទាំងពីរ បានលើកឡើងពីការរៀបចំសម្រាប់កិច្ចប្រជុំរបស់ទីប្រឹក្សាស្តីពីរូបមន្តសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (Davos) ក្នុងរយៈពេលពីរ-បីសប្តាហ៍ទៀតនេះ ហើយបានណែនាំក្រុមនេះ ឲ្យពង្រឹងការងារទ្វេភាគីលើកាតព្វកិច្ចសន្តិសុខសម្រាប់អ៊ុយក្រែន។
លោកហ្សេឡិនស្គី ក៏បានលើកឡើងពីការគាំទ្ររបស់អ៊ីតាលីចំពោះអ៊ុយក្រែន នៅកម្រិតរបស់ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។
លោកប្រធានាធិបតី ក៏បានបញ្ជាក់ថា លោកស្រី Meloni និងខ្ញុំ ក៏បានពិភាក្សាអំពីបញ្ហានៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយសម្រាប់អ៊ុយក្រែនដោយសហភាពអឺរ៉ុប។ អ៊ីតាលីនៅជាមួយយើងក្នុងរឿងនេះ ហើយវាផ្តល់ទំនុកចិត្តមិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគ្រប់គ្នាដែលចង់ឲ្យអឺរ៉ុបរបស់យើងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
-