ភ្នំពេញ៖ តាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា រហូតដល់បំណាចខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្ដុះកូនឈើ បានចំនួន ២៣៤ ៣៧១ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១ ៨២០ដើម។
ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ចាប់បីខែកក្កដា ២០២៤ នេះ។
ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។




