គម្រោងវារីអគ្គិសនីស្ទឹងមេទឹក១៥០មេហ្គាវ៉ាត់ពោធិ៍សាត់-កោះកុង កំពុងស្ថិតក្នុងដំណាក់ការសំអាតបាតអាង

2024/01/05 01:28:55 pm        646

បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាល គម្រោងវារីអគ្គិសនីថ្មីមួយ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលមានឈ្មោះថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក កំពុងស្ថិតក្នុងដំណាក់ការ រៀបចំដំណើរការ សំអាតបាតអាង ។

នារសៀលថ្ងៃទី៤ ខែមករា ម្សិលមិញនេះ នៅរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំមួយស្តីអំពី “ការចុះពិនិត្យកំណត់ព្រំប្រទល់បាតអាង ដើម្បីរៀបចំផែនទី ទីតាំងដែលត្រូវឈូសឆាយ ជាក់ស្តែង របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក “។

ឯកឧត្តម គឹម ណុង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានលើកឡើងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ដើម្បីប្រមូលផល អនុផលព្រៃឈើក្នុងតំបន់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដូច្នេះកិច្ចប្រជុំក្រុមការងារ​ចម្រុះក្នុង​ពេលនេះ គឺក្នុងគោលបំណង ដើម្បីជជែកគ្នាជាមួយអាជ្ញាធរខេត្ត ពោធិ៍សាត់ និងភាគីក្រុមហ៊ុន​រួចចុះពិនិត្យ និងកំណត់ទីតាំង និយាមការដើម្បីឈូសឆាយស្ដារបាតអាង។ ជាការ ពិតការស្តារបាតអាងប្រាកដជាប៉ះពាល់ដល់ព្រៃឈើ ដូច្នេះយើងត្រូវពិនិត្យមើលថាតើ ឈើប្រភេទណានិងទីតាំងណាខ្លះដែល ត្រូវរក្សាទុកដើម្បីទាក់ទាញទឹកភ្លៀង ជាប្រភពនៃជម្រកសត្វព្រៃ និងឈើប្រភេទណាខ្លះត្រូវសំអាត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បញ្ហាប្រឈមដែលកើតចេញពីការអនុវត្តគម្រោងស្តារបាតអាងកន្លងមកគឺ គឺធ្លាប់មានករណី ការកាប់ឈើពីតំបន់ផ្សេងមកបន្លំធ្វើ ជាឈើបាតអាង និងការកាប់រានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ហើយតាំងខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បង្ករជាបញ្ហាដល់អាជ្ញាធរខេត្តដោះស្រាយ​មិនចេះចប់។ ដូចនេះ ខាងក្រុមហ៊ុនត្រូវសហការជាមួយ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ដើម្បីបង្ការបញ្ហាប្រឈមទៅថ្ងៃក្រោយ ។

គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ ៤០០លានដុល្លារ ដោយក្រុមហ៊ុន ស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួម បញ្ជូលគ្នា ដោយ​ទំនប់​វារីអគ្គិសនីទី១មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០មេហ្គាវ៉ាត់គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនី ទាំង៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ២៥៧៦ ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀត ក្នុងខេត្តកោះកុង ៕អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
2026/05/08 09:47:28 pm        1
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm        1
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
2026/05/08 08:13:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន

2026/05/08 09:47:28 pm
​កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm
​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm
​អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am