យោងតាមសេចក្តីរាយការណ៍ពីក្រុមព្យាករណ៍ឧតុនិយមរុស្ស៊ី បានឲ្យដឹងថា ទីក្រុងម៉ូស្គូ បានជួបសីតុណ្ហភាពទាបបំផុតក្នុងរយៈពេល ៧៤ឆ្នាំ ពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ដក ២៧អង្សាសេ(-27°C)នៅតាមសង្កាត់មួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ។

ប៉ុន្តែអ្នកស្រុក និងភ្ញៀវដែលធ្វើដំណើរមកកាន់រដ្ឋធានីរបស់ប្រទេសរុស្ស៊ីមួយនេះ ហាក់ដូចជាមិនរារែកនឹងសីតុណ្ហភាពធ្លាក់ចុះជាប់កំណត់ត្រានេះឡើយ ពេលដែលទន្លេនៅក្នុងទីក្រុង បានកក ប៉ុន្តែព្រះអាទិត្យនៅតែរះ ។

ពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងម៉ូស្គូ និយាយថា វាគួរឲ្យចាប់អារម្មណ៍ ពេលអាកាសធាតុទាក់ទាញបែបនេះ ។ វានាំមកនូវសេចក្តីសប្បាយរីករាយដល់ពួកយើងទាំងអស់គ្នា។
យោងតាមការិយាល័យឧតុនិយមរុស្ស៊ី បានឲ្យដឹងថា សីតុណ្ហភាពមានប្រហែល ១៣-១៥អង្សាសេ ត្រជាក់ជាងពេលធម្មតា អំឡុងពេលនេះ ។
អាកាសធាតុត្រជាក់ខ្លាំងនេះដែរ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅក្នុងទីក្រុងម៉ូស្គូ រហូតដល់ថ្ងៃបុណ្យណូអែលគ្រិស្តអូស្សូដក់នៅថ្ងៃទី ៧ ខែមករាខាងមុខនេះ ៕