ព្រៃវែង ៖ ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣នេះ បានចេញសារអបអរសាទរទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ ៧មករា ១៩៧៩-៧មករា ២០២៤ និងរម្លឹកដល់វិរៈភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសឯក សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោក ពៅ សុជាតិ ប្រធានយុវជនសង្គមស៊ីវិល សាខាព្រៃវែង នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងថា ថ្ងៃទី៧ ខែមករា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ខំខាន់និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំមូល។ លោកបន្តថា ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែចង់ចាំ និងតាមដានប្រវត្តិសាស្ត្ររបស់ខ្លួនជានិច្ច។
លោកបានលើកឡើថា៖«អ្វីដែលខ្ញុំចង់ផ្តោតសំខាន់នោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឲ្យខានតែបាន»។
ចំណែកឯ លោក ហេង សំណង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានថ្លែងថា បណ្តាលក្រុមយុវជនខេត្តក្រុង នានា នឹងបន្តរៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយ រដ្ឋបាលក្រុង ស្រុក ខេត្តជាបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖«អ្វីដែលយើងចង់ឃើញ ក្នុងនាមជាយុវជន អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាជនខ្មែរទាំងអស់ គឺធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី ដើម្បីមាតុភូមិរបស់យើង»។
លោកថ្លែងថា ចំពោះការរៀបចំចូលរួមអបអរសាទ ទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍នៅតាមបណ្តាលខេត្ត ក្រុង នានា សម្តែងការអរគុណ ដឹងគុណដល់វិរៈភាព យុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដីពិសេសចង់សម្តែងដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះ ភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ប្រល័យពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។
ក្រុមយុវជនសង្គមស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាន នូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍៕ ដោយ ៖ ដារា










