ក្រុមអ្នកវិភាគ៖ ភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តាសហជីពគ្រប់និន្នាការ គឺជាសញ្ញាណ នៃសុខដុមនីយកម្មលើវិស័យការងារនៅកម្ពុជា

2024/01/05 10:27:05 pm        132

ក្រុមអ្នកវិភាគមើលឃើញថាភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ​បណ្តាសហជីពគ្រប់និន្នាការនៅក្នុងស្រុក ជាសញ្ញាណ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​រួម​លើ​វិស័យការងារ កម្មករនិយោជិត ជៀសជាងវាយប្រហារគ្នាតាមរយៈរបាយការណ៍ និង​សកម្មភាព​នានាដែលធ្វើឱ្យប៉ះពាល់ដោយប្រយោល និងផ្ទាល់ ដល់ភាព​សុខដុម​នីយកម្ម​ក្នុង​វិស័យ​ការងារ​នៅកម្ពុជា។

ការលើកឡើងបែបនេះបន្ទាប់ពីត្រូវបានគេមើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​តែង​មាន​ជំនួប​ជា​រើយៗជាមួយបណ្តាសហជីពគ្រប់និន្នការនៅកម្ពុជា ដើម្បីជជែក ពិភាក្សា​ការងារ ដាក់បញ្ហានៅលើតុរកដំណោះស្រាយរួមមួយ។

មិនមែនលើកទី១ទេដែលក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួប​ជាមួយ​បណ្តាល​មេ​ដឹកនាំ​សហជីព ។ ដូចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ បានជួបជាមួយបណ្តាសហជីពធំៗដូចជា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ និង លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងបណ្តាសហជីពក្នុងស្រុកដ៏ទៃទៀត ។ នេះ​បើ​តាមក្រសួងការងារចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ប្រការនេះហើយទើប លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខា​ធិការដ្ឋាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បានលើកឡើងថាការខិតជិតរកគ្នារវាងភាគីសហជីព និងរាជរដ្ឋាភិបាល​គឺ​ជា​សញ្ញាណ​មួយ​ល្អណាស់ ពីព្រោះគ្មានអ្វី​ល្អជាង​ការ​ដាក់​បញ្ហា​នៅ​លើ​តុមូល​ហើយ​ជជែក​រក​ដំណោះ​ស្រាយ​នោះ​ទេ ជាពិសេសនោះគឺភាគីទាំងពីរមានគោលបំណងក្នុងការការពារសិទ្ធិ និងផល​ប្រយោជន៍​របស់កម្មករនិយោជិតដូចគ្នា ។

 លោកបណ្ឌិតបន្ថែម « ការធ្វើបែបនេះគួរតែធ្វើបែបនេះតាំងតែពីដើម ក៏ប៉ុន្តែរឿង​ហួស​ឱ្យ​វា​ហួស​ទៅ​ចុះ សំខាន់បច្ចុប្បន្នយើងគួរមានយន្តការបែបនេះក្នុងការដោះស្រាយបញ្ហា និង​ការ​ពារ​សិទ្ធិ​ជូន​ពលរដ្ឋ​កម្ពុជា។ ការដាក់ក្បាលមេក្រូ ការប្រើវិធីហឹង្សា ការចេញរបាយការណ៍ទៅក្រៅហួសហេតុ មិន​មែនជាដំណោះស្រាយល្អនោះទេ »។ 

ដោយឡែកលោក បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាល​ដែល​សុទ្ធ​តែ​ជា​អ្នក​ការពារ​ប្រយោជន៍​ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើត​ឱ្យ​មាន​យន្តការ​ធ្វើ​ការជា​មួយ​គ្នា​ជៀសជាង​ការ​ប្រើ​វេទិកា​ផ្សេង​ៗក្នុ​ង​ការ​វាយ​ប្រហារ​គ្នា​ដែល​សុទ្ធ​តែ​ជះ​ឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គម​ជាតិ​និយាយ​ជា​រួ​ម​។

​លោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង​ប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថាការខិតជិតរកគ្នា​រវាង​សហជីព​ជាមួយ​រាជ​រដ្ឋាភិបាល​នេះ​គឺជារឿងមួយល្អសម្រាប់និរន្តរភាពវិស័យការងារនៅកម្ពុជា ដែលសហជីព និង​រាជ​រដ្ឋាភិបាល​តែង​មានភាពចម្រូងចម្រាស់រវាងគ្នា និងគ្នានាពេលកន្លងមក។

លោកបណ្ឌិតបន្ថែមថា ការធ្វើបែបនេះជារឿងត្រឹមត្រូវ និងមានយន្តការដោះស្រាយបញ្ហារួម ជៀស​ជាង​ធ្វើសកម្មភាពប្រឆាំងគ្នាដែលនាំឱ្យខូចខាតប្រយោជន៍ជាតិជារួម ជាពិសេស​ប៉ះ​ពាល់​ដល់​កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ ឧស្សាហកម្ម ដែល​ការងារ​នេះ​ជា​ចំណូលបង្គោលសម្រាប់គ្រួសាររបស់ពួកគេ។

លោកបណ្ឌិតបានថ្លែងថា៖ «ជាពិសេសនៅ​ក្នុង​ស្ថាន​ការ​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា​ដូច​ពេល​បច្ចុប្បន្ន​នេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការ​ប្រយ័ត្ន​ប្រយែង​ដែល​អាច​ធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះ​គឺ​ជាតិ​រប​ស់​យើង​ខូច​ខាត​ ហើយយើងខាតទាំងអស់គ្នា»។

ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែង​តែ​ធ្វើ​របាយការណ៍​រិះ​គន់​ពី​ស្ថាន​ភាព​កម្មករ​នៅ​កម្ពុជា​ដែល​មិ​ន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​ប្រាកដ​​។ បើតាមលោកបណ្ឌិត សហជីពគួរ​តែ​អនុវត្ត​ស្មារតី​ស្តីពី​ច្បាប់​ស្តីពីស​ហជីព​ដែល​បាន​ចែង​ឱ្យ​សហជីព​ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​ការងារ​សមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។

លោកបញ្ជាក់ថា «...បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់​ការ​វិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះ​អ្នក​រក​ស៊ី​គេរត់​ទៅ​បណ្តាប្រទេស​ទាំង​នោះ​ហើយ​ពី​ព្រោះប្រ​ទេស​ទាំង​នោះ​គេ​មានស្ថា​រភាព​លើ​ការ​គ្រប់គ្រង​កម្មករ​ហើយគេមានសុវត្ថិភាពជាង»។

ដោយឡែកឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​លើក​ឡើង​ក្នុង​ជំនួ​បរវាង សហភាព និងសហព័ន្ធសហជីពចំនូន២០៥នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២៣ថា សហជីព គឺជាដៃគូមិន​អាច​ខ្វះ​បាន​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយតម្រូវឱ្យ​សហជីព​ទាំង​អស់​ត្រូវ​ពង្រឹង​គុណ​វុឌ្ឍសមត្ថភាព ដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និង​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ក្នុង​ការ​រក្សា​ប្រយោជន៍​ជូន​ដល់​កម្មករ​និយោជិត​ឱ្យ​បាន​យូរ​អង្វែង​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm