
គណៈកម្មកាធិការសភាអ៊ុយក្រែន បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលឡើងវិញសំណើរផ្លាស់ប្តូរច្បាប់លើការកែណ្ឌទ័ពដែលនឹងជំរុញឲ្យទីក្រុងគីវ កែណ្ឌទាហានបន្ថែមទៀត ក៏ដូចជារឹតបន្តឹងទណ្ឌកម្មលើទាហានគេចវេសដោយព្រាងទុក ស្របពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តអូសបន្លាយនោះ ។
សំណើរកែណ្ឌទ័ព បានប្រឈមការរិះគន់ខ្លាំងពីសាធារណជន និងក្រុមអ្នកនយោបាយមួយចំនួន ។
ស្នងការសិទ្ធិមនុស្សសភាអ៊ុយក្រែន និយាយថា សំណើរមួយចំនួនពុំស្របតាមរដ្ឋធម្មនុញ្ញនោះទេ ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅ រុស្ស៊ី បានវាយប្រហារមកលើទីក្រុងធំៗបំផុតចំនួន ២របស់អ៊ុយក្រែន អំឡុងរលកនៃការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោច ៥នាក់ និងបង្ខំឲ្យមានការអំពាវនាវពីលោកខាងលិច ដើម្បីផ្តល់ជូនភ្លាមៗជំនួយយោធាបន្ថែមទៀត ។
នៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា រុស្ស៊ី បានដាក់ពង្រាយមីស៊ីលជិត ៣០០គ្រាប់ និងយានដ្រូនជាង ២០០គ្រឿង សម្រាប់ការវាយប្រហាររយៈពេល ៣ថ្ងៃចុងក្រោយនេះ ។ លោកថា ការវាយប្រហារចុងក្រោយនេះដែរ មានគោលបំណងបំផ្លិចបំផ្លាញទ្រង់ទ្រាយធំកម្រិតអតិបរមា ៕