
ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉េរូ បានក្លាយជាប្រទេសដែលមានពពួកសត្វស្លាបច្រើនប្រភេទជាងគេបំផុតនៅលើពិភពលោក ពេលដែលពពួកសត្វស្លាបចំនួន ១.៨៧៩ប្រភេទ ត្រូវបានចុះបញ្ជីថាមាននៅក្នុងដែនដីរបស់ពួកគេ ពោលគឺបានដណ្តើមតំណែងមួយនេះ ពីអតីតប្រទេសនាំមុខកូឡុំប៊ី ។
បណ្តើមគំនិតរួមគ្នារបស់សេវាកម្មជាតិតំបន់ធម្មជាតិអភិរក្សដោយរដ្ឋ (SERNANP) គណៈកម្មាធិការកំណត់ត្រាសត្វស្លាបប៉េរូ (CRAP) សហគមន៍វិទ្យាសាស្រ្ត និងវិស័យឯកជន បានរកឃើញពពួកសត្វស្លាបច្រើនបំផុតចំនួន ១.៨៧៩ប្រភេទ មាននៅក្នុងប្រទេសប៉េរូ ។
យោងតាមការអះអាងរបស់លោក Fernando Angulo ដែលជាប្រធានសហភាពក្រុមបក្សីសាស្រ្តប៉េរូ និងជាសមាជិក CRAP បានឲ្យដឹងថា ភស្តុតាងរបស់ពពួកសត្វស្លាបថ្មី ត្រូវតែបញ្ជូនទៅកាន់គណៈកម្មាធិការសត្វស្លាបអាមេរិកខាងត្បូង(SACC) ដើម្បីពិនិត្យ និងយល់ព្រម ។
កាលពីមុន (SACC) បានចុះបញ្ជីពពួកសត្វស្លាបចំនួន ១.៨៦៩ប្រភេទ នៅប្រទេសកូឡុំប៊ី និងពពួកសត្វស្លាបចំនួន ១.៨៥៩ប្រភេទ នៅប្រទេសប្រេស៊ីល ៕