ការវាយប្រហាររបស់អាមេរិក សម្លាប់មេដឹកនាំកងជីវពល ដែលនៅពីក្រោយការវាយប្រហារនៅអ៊ីរ៉ាក់

2024/01/05 10:43:38 pm        47

មន្ទីរបញ្ចកោណបាននិយាយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកនៅទីក្រុងបាកដាដ កាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ដោយបានសម្លាប់មេដឹកនាំកងជីវពលម្នាក់ ដែលខ្លួនបានស្តីបន្ទោសថានៅពីក្រោយការវាយប្រហារនាពេលថ្មីៗនេះលើបុគ្គលិកសហរដ្ឋអាមេរិក ដោយជាទង្វើមួយដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយរដ្ឋាភិបាលអ៊ីរ៉ាក់។

មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកើតឡើងនៅម៉ោងប្រហែល ០៩:០០ (ម៉ោងក្នុងស្រុក) ហើយបានកំណត់គោលដៅទៅលើលោក ម៉ាសថាក ចាវ៉ាដ កាហ្ស៊ីម អាល់ចាវ៉ារី (Mushtaq Jawad Kazim al Jawari) ដោយបន្ថែមថាបុរសរូបនេះគឺជាមេដឹកនាំនៃក្រុមកងជីវពល ហារ៉ាកាត អាល់នូចាបា (Harakat al Nujaba) ដែលបានចូលរួមក្នុងការរៀបចំផែនការ និងធ្វើការវាយប្រហារប្រឆាំងនឹងបុគ្គលិកអាមេរិក។

ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលាមក យោធាអាមេរិកបានទទួលរងការវាយប្រហារយ៉ាងហោចណាស់ ១០០ដងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលជាធម្មតាជាការវាយប្រហារជាមួយនឹងគ្រាប់រ៉ូកែត និងយានដ្រូនវាយប្រហារ។ សហរដ្ឋអាមេរិកមានកងទ័ពចំនួន ២.៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងកងទ័ព ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលជាអ្នកជិតខាង ហើយបានផ្តោតលើការទប់ស្កាត់ការកើតឡើងវិញនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធារបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ ស៊ីអា អាល់សុដានី (Mohammed Shia al-Sudani) បានរិះគន់ការវាយប្រហារលើក្រុមនេះ ដោយហៅវាថាជា «ការវាយប្រហារដោយអយុត្តិធម៌លើអង្គភាពសន្តិសុខអ៊ីរ៉ាក់» ដែលកំពុងប្រតិបត្តិការជាមួយនឹងការអនុញ្ញាតពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm