
ទីភ្នាក់ងារស្រាវជ្រាវ និងវិទ្យាសាស្រ្ត CONICET របស់រដ្ឋាភិបាលអាហ្សង់ទីន បាននិយាយថា ក្រុមបុរាណវិទូ បានរកឃើញពពួកសត្វថ្មីរបស់ដាយណូស័រក.វែង ចំពុះទា ដែលបានផុតពូជកាលពីរយៈពេល ៩០លានឆ្នាំមុននៅតំបន់ Patagonia ។
ពួកគេបានរកឃើញហ្វូស៊ីលសាកសពរបស់ដាយណូស័រ Rebbachisauridae ឬ Sidersaura marae ចំនួន ៤ក្បាល ។
កំណាយប្រវត្តិសាស្រ្តនេះ បានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០១២ នៅខេត្ត Neuquen នៅបុរាណស្ថានមានថ្មដែលមានអាយុកាលប្រហែល ៩៣ និង ៩៦លានឆ្នាំមុន ។
ជាមួយនឹងទម្ងន់ប្រហែល ១៥តោន និងប្រវែង ២០ម៉ែត្រ ដាយណូស័រ Sidersaura marae ត្រូវបានគេចាត់ទុកថាជាដាយណូស័រធំបំផុតក្នុងពពួកដាយណូស័រ Rebbachisauridae ៕