រាជរដ្ឋាភិបាលដំឡើងតម្លៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ កើនឡើង ៥ ភាគរយក្នុងឆ្នាំនេះ

2024/01/06 12:18:42 am        151

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ ២០២៤ នេះ កែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការពី ២៥០០ រៀល ឡើងដល់ប្រមាណ ២៦៣០ រៀល កើនឡើង ៥ ភាគរយ បើធៀបទៅនឹងតម្លៃសន្ទស្សន៍បៀវត្សមូលដ្ឋានឆ្នាំ ២០២៣។

​រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ នៃព្រះរាជាណា ចក្រកម្ពុជានៅឆ្នាំ ២០២៤ នេះ គឺមានគោលដៅកំណត់ការដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន ដែលការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ ចំនួន ២៦៣០ រៀល កើនឡើងប្រមាណ ៥ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបាន ដំឡើងតម្លៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះត្រឹម ២៥០០ រៀលប៉ុណ្ណោះ។

ទាក់ទិននិងការការប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនេះ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមដាក់ឲ្យអនុវត្ត ចាប់ពី ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ។

សូមបញ្ជាក់ថា ចំពោះការគិតបៀវត្សមូលដ្ឋាននៃមន្រ្តីរាជការនេះ រារដ្ឋាភិបាលបានបែងចែកទៅតាមប្រភេទ ឋានន្តរស័ក្កិ និងថ្នាក់ កំណត់ទៅតាមកម្រិតនៃសន្ទស្សន៍ដូចជា៖ ថ្នាក់ក្នុងឋានន្តរស័ក្តិនៃក្របខណ្ឌ ក, ខ, និង គ ដែលបានកំណត់ឲ្យមានសន្ទស្សន៍ បញ្ជាក់ អំពីកម្រិតលាភការ ដែលជាបៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការស៊ីវិល។ ដើម្បីគណនារកប្រាក់ខែគោលនេះ គឺត្រូវយកថ្នាក់ក្នុង ឋានន្តរស័ក្តិនៃក្របខណ្ឌ ក, ខ, និង គ ដែលបានកំណត់ឲ្យមានសន្ទស្សន៍បញ្ជាក់អំពីកម្រិតលាភការ ដោយក្រសួងសាធារណៈ ទៅគុណតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ ប្រមាណ ២៦៣០ រៀល នឹងឃើញប្រាក់គោលរបស់មន្រ្តីរាជការ សរុប ក្នុងមួយម្នាក់ៗ ក្នុងឆ្នាំ ២០២៤នេះ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm