តំបន់​ដែល​តែង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​នៅ​បាត់ដំបង ​កំពុង​ត្រូវ​ជំនន់​ទឹកភ្លៀង​វាយលុក​

2021/04/27 09:59:58 am        28

បាត់ដំបង ៖​ បញ្ហា​ជំនន់​ទឹកភ្លៀង ​នា​ចុងរដូវ​វស្សា ​ក្នុង​ឆ្នាំ​២០២០​នេះ ​មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​ជន់​លិច​នៅ​តាម​បណ្ដា​ស្រុក​ជាប់​នឹង​ស្ទឹងធំៗ​ក្នុង​ខេត្ត ​ឬ​ស្រុក​ជាប់​ព្រំដែន​ថៃ​នោះទេ ​វា​ក៏បាន​បង្ក​ឲ្យ​មានការ​លិចលង់​ និង​ប៉ះពាល់​ដល់​ស្រុក​គាស់ក្រឡ ​ដែល​ជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​សឹង​រាល់​ឆ្នាំ ​និង​មាន​ស្ថាន​ដី​ខ្ពស់​មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់​ស្ទើរតែ​គ្រប់​ឃុំ​។


ដោយ​ទឹកជំនន់​ហូរ​ដល់​ស្រុក​គាស់ក្រឡ​នេះ ​គឺ​ហូរ​ចេញពី​ស្រុក​សង្កែ ​និង​ស្រុក​បាណន់ ​ព្រោះថា ស្រុក​ទាំងពីរ​នេះ កំពុង​ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ផងដែរ​ ក្នុងចំណោម​បណ្ដា​ក្រុង​ និង​ស្រុក​មួយ​ចំនួនទៀត​។ លោក ញឹក សា​រ៉ែ​ន អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ ​បាន​លើកឡើងថា​ ទឹកជំនន់​នាពេលនេះ​ បាន​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ឃុំ​ហប់ ​រហូតដល់​មានការ​លិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៩​គ្រួសារ ​និង​ត្រូវ​បាន​អាជ្ញាធរ ​និង​កងកម្លាំង​ទាំង​៣ ​បាន​ជួយ​អន្តរាគមន៍​យក​មក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ។

លោក​អភិបាលស្រុក​ស្តីទី បាន​បញ្ជាក់ថា ​ចំពោះ​ទឹកជំនន់​នេះ ​ក៏បាន​ហូរ​ចូល​ក្នុង​ស្រះ​ទឹកធំៗ​ក្នុង​ស្រុក​ទាំងមូល ដើម្បី​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ​ ហើយ​កម្រិត​ទឹក​ដែល​ចូល​ក្នុង​ស្រះ​ទឹក​ទាំងអស់នោះ ​នឹងធ្វើ​ឲ្យ​ស្រុក​គាស់ក្រឡ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​មួយ​ផ្នែក​ធំ​ផងដែរ ។ ​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​ រស់នៅក្នុង​ឃុំ​ហប់ ​បាន​លើកឡើងថា ក្នុង​តំបន់​ពួកគាត់​រស់នៅ​មិនដែល​ជួប​បញ្ហា​គ្រោះទឹកជំនន់​ដូច​ឆ្នាំនេះ​ទេ​ ដោយ​វា​បាន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៣​ ទៅទៀត ​និង​បណ្ដាល​ឲ្យ​មានការ​លិចលង់​ផ្ទះសម្បែង​ ស្រែចម្ការ ​រួមទាំង​ផ្លូវ​មួយ​ចំនួន ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ ប៉ុន្តែ​យ៉ាងណា​ក៏​អរគុណ​ដល់​អាជ្ញាធរ​ស្រុក​ និង​កងកម្លាំង​នានា ​ដែល​បាន​ជួយ​អន្តរាគមន៍​នាំ​ពួកគាត់​មកកាន់​ទីទួល​សុវត្ថិភាព ។

ក្នុងពេល​ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ ​នៅ​ថ្ងៃទី​១២ ខែតុលា​ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ​ដោយ​ត្រូវ​ហាម​មិន​ឲ្យ​លេង​ទឹក​ផ្ដេសផ្ដាស ដែល​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ និង​ត្រូវ​នាំគ្នា​ថែរក្សា​សុខភាព​។ ឯកឧត្តម​ បានបញ្ជា​ក់ថា ​ចំពោះ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង​ គិត​ត្រឹម​ថ្ងៃទី​១២​ តុលា មានស្រុក​មួយ​ចំនួន​បាន​ធូរស្បើយ ​ខណៈ​មួយ​ចំនួនទៀត​នៅ​ធ្ងន់ធ្ងរ​នៅឡើយ​ ពិសេស​ស្រុក​នៅ​ខាងក្រោមៗ​ស្ទឹងធំៗ ​ដោយ​អាជ្ញាធរខេត្ត ​កំពុង​ជួយសង្គ្រោះ​ពលរដ្ឋ​ នាំទៅ​កាន់​ទីទួល​សុវត្ថិភាព ​រួមទាំង​ផ្ដល់នូវ​ស្បៀងអាហារ​ និង​ថ្នាំសង្កូវ​ជូន​ដល់​ពលរដ្ឋ ​ហើយ​ចំពោះ​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ក៏បាន​ស្រក​បន្តិច​ដែរ ៕

អត្ថបទ ៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm