CAMSOC បន្ដ​ពិនិត្យកម្មវិធី​សម្ដែង​យ៉ាង​លម្អិត​ដើម្បី​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេម​ពី​វៀតណាម

2021/06/23 10:23:01 am        108

​​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ CAMSOC នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះបាន​បន្ដ​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ លក្ខណៈ​ចង្អៀត​តាម​អន​ឡាញដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ដើម្បី​ត្រួតពិនិត្យ​អំពី​ការរៀបចំ​កម្មវិធី​សម្ដែង​ ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេមពី​វៀតណាម ទោះបី​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​រដ្ឋធានី​ហាណូយ​មាន​ភាព​ស្រពេច​ស្រពិល​នៅឡើយ​ក៏ដោយ។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូស​បញ្ជាក់​ថា ការ​ទទួល​ទង់​ស៊ី​ហ្គេម គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​។ អាស្រ័យហេតុនេះ គណៈកម្មការ​ជំនាញបាន​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​លើ​ការរៀបចំ​នូវ​កម្មវិធី​សម្ដែងដើម្បី​បង្ហាញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ ​ក្នុង​កម្មវិធី​ទទួល​ទង់​ស៊ី​ហ្គេម​ពី​វៀតណាម គ្រា​ដែល​កម្ពុជា​នឹង​រៀបចំ​ទស្សនីយភាព ៣​បញ្ចូល​គ្នាដើម្បី​បង្ហាញ​នូវ​ការ​ស្វាគមន៍ និង​ទាក់ទាញ​ការចូលរួម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា រួមមាន​ទស្សនីយភាព​វប្បធម៌ ទេសចរណ៍ និង​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​ជាដើម។ ​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC ដដែល​បន្ដ​ថា ទោះបី​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាមកំពុង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​យ៉ាងណាក្ដី ប៉ុន្តែ​កម្ពុជា​មិន​រង់ចាំ​នោះ​ឡើយ ពោល​គឺ​កម្ពុជា​អនុវត្ត​ទៅតាម​ប្រតិទិន​ការងារ និង​ផែនការ​យុទ្ធសាស្ត្រ​ដ៏​ច្បាស់លាស់​របស់​ខ្លួន ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។

​គួរ​បញ្ជាក់​ថា ចំពោះ​កាលបរិច្ឆេទ​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាមអាច​នឹង​ត្រូវ​កំណត់​ចុងក្រោយនា​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ខាងមុខ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម បាន​លើក​សំណើរ​ចំនួន ៣ ទៅ​រដ្ឋាភិបាល​របស់​ខ្លួន ទី​១-​អាច​រក្សា​ការប្រកួត​នៅ​ដដែលចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ និង​ទី​២-​អាច​ពន្យារពេល​ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ និង​ទី​៣-​អាច​លើក​ពេល​ទៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧។ ​ប៉ុន្តែ​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​អះ​អាង​ថា ប្រសិនបើ​វៀតណាមអាច​រៀបចំ​ស៊ី​ហ្គេមមុន​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ត្រូវ​គោរព​នីតិវិធី​ស៊ី​ហ្គេមនៃ​ការ​ទទួល​ទង់​ពី​វៀតណាម តែ​ប្រសិនបើ​វៀតណាមអាច​លើក​ពេល​ដល់​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០​២​៧ វិញ តាម​គោលការណ៍​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ចុងក្រោយ ដែល​ត្រូវ​ប្រគល់​ទង់​ស៊ី​ហ្គេម​មក​កម្ពុជា​គឺ​ប្រទេស​ហ្វីលីពីន។ តែ​យ៉ាងណា​ឯកឧត្ដម​រំពឹងថា វៀតណាម​នឹង​មិន​មានការ​ផ្លាស់ប្ដូរ​ច្រើន ឬ​អាច​ផ្លោះ​ទៅ​វៀតណាម​នៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៧ នោះ​ទេ។ ដូច្នេះ​កម្ពុជា​នៅ​តែមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ទទួល​ទង់​ស៊ី​ហ្គេម​ពី​វៀតណាម ដើម្បី​ត្រៀម​បន្ដ​វេន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការ​ណ៍​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm