ការបំភាយឧស្ម័នរបស់អាល្លឺម៉ង់ នៅកម្រិតទាប ក្នុងរយៈពេល ៧០ឆ្នាំ ដោយសារការប្រើប្រាស់ធ្យូងថ្ម ធ្លាក់ចុះ

2024/01/06 12:54:15 am        124

ការសិក្សាមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) បានបង្ហាញថា ការបំភាយឧស្ម័នរបស់អាល្លឺម៉ង់ ស្ថិតនៅកម្រិតទាបបំផុត ក្នុងរយៈពេលប្រហែល ៧០ឆ្នាំ ខណៈដែលប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតរបស់តំបន់អឺរ៉ុបនេះ បានគ្រប់គ្រងកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្មលឿនជាងការរំពឹងទុក។

បើយោងតាមវិទ្យាស្ថានស្រាវជ្រាវថាមពល Agora Energiewende បានឲ្យដឹងថា ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុបនេះ បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៦៧៣លានតោន ក្នុងឆ្នាំ២០២៣ ដោយទាបជាង ៩,៨ភាគរយ ឬតិចជាងឆ្នាំ២០២២ ចំនួន ៧៣លានតោន។

តួលេខនេះគឺទាបជាងឆ្នាំ១៩៩០ ចំនួន ៤៦ភាគរយ ដែលខិតទៅជិតគោលដៅឆ្នាំ២០៣០ របស់សហភាពអឺរ៉ុប (EU) ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ៥៥ភាគរយ ដោយយោងទៅនឹងឆ្នាំដូចគ្នា។

វិទ្យាស្ថាន Agora បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ជាការពិត ការបំភាយឧស្ម័នរបស់ប្រទេសអាល្លឺម៉ង់ គឺស្ថិតនៅចំណុចទាបបំផុត «ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០» ខណៈដែលព្រមានថា រដ្ឋាភិបាលមានការងារត្រូវធ្វើ ដើម្បីកាត់បន្ថយការបង្កកខ្វក់បន្ថែមទៀត។ វិទ្យាស្ថានស្រាវជ្រាវនេះ បានបន្ថែមថា ការធ្លាក់ចុះនេះ មានការរួមចំណែកយ៉ាងច្រើនពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការផលិតថាមពលធ្យូងថ្ម។

អាល្លឺម៉ង់បានងាកទៅប្រើប្រាស់ឥន្ធនៈ ក្រោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅពេលដែលក្រុងមូស្គូ បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុនធំបំផុតៗរបស់អឺរ៉ុប។ ប៉ុន្តែចាប់តាំងពីពេលនោះមក ទីក្រុងប៊ែរឡាំង បានដោះស្រាយកាត់បន្ថយការប្រើប្រាស់របស់ខ្លួនបានយ៉ាងគួរឲ្យកត់សម្គាល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm