លោក Adani របស់ឥណ្ឌា ដណ្តើមបានវិញនូវកិត្តិនាមជាអ្នកមានបំផុត នៅអាស៊ី បន្ទាប់ពីរឿងអាស្រូវ

2024/01/06 05:57:23 am        422

យោងតាមសន្ទស្សន៍របស់សារព័ត៌មាន Bloomberg ពីមហាសេដ្ឋីពិភពលោក បានឲ្យដឹងថា មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានក្លាយជាអ្នកមានជាងគេបំផុតរបស់អាស៊ីជាថ្មីម្តងទៀត នៅថ្ងៃសុក្រ (ទី៥ ខែមករា) នេះ ពោលគឺ ១ឆ្នាំបន្ទាប់ពីការចោទប្រកាន់ពីបទបន្លំប្រតិបត្តិការទីផ្សារ បានប៉ះពាល់ដល់តម្លៃភាគហ៊ុនក្រុមហ៊ុនរបស់លោក។

ក្រុមហ៊ុន Adani Group បានបាត់បង់តម្លៃទីផ្សារជាង ១៥០ពាន់លានដុល្លារ បន្ទាប់ពីរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហ៊ុនស្រាវជ្រាវវិនិយោគអាមេរិក Hindenburg Research ដែលចោទប្រកាន់ថា ក្រុមហ៊ុនក្លែងបន្លំសាជីវកម្ម «យ៉ាងឥតអៀនខ្មាស»។

ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងដោយក្រុមគ្រួសារ ដែលជាមហាសេដ្ឋីលំដាប់ទី២ របស់ពិភពលោក នៅពីលើស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកបាត់បង់ប្រហែល ៨០ពាន់លានដុល្លារ។ ប៉ុន្តែទាំងលោក Adani និងអាជីវកម្មរបស់លោក ចាប់តាំងពីពេលនោះមក បានកាត់បន្ថយការខាតបង់ច្រើនជាងមុន នៅពេលដែលការត្រួតពិនិត្យជាសាធារណៈ បានថមថយ។

សន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា ទ្រព្យសកម្មសុទ្ធរបស់លោក Adani រកបានប្រហែល ៧,៧ពាន់លានដុល្លារ នៅសប្តាហ៍នេះ រហូតដល់ទៅ ៩៧,៦ពាន់លានដុល្លារ ដោយមានទ្រព្យសម្បត្តិច្រើនជាងតិចតួចលើមហាសេដ្ឋីរួមជាតិ គឺលោក Mukesh Ambani។ បើយោងតាមសន្ទស្សន៍នោះ បានបង្ហាញថា មហាសេដ្ឋីទាំង ២រូបនេះ គឺជាអ្នកមានជាងគេបំផុតលំដាប់ទី១២ និងទី១៣ នៅលើពិភពលោក។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Adani Group ដែលបានចុះបញ្ជី បានហក់ឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌា បានច្រានចោលញត្តិ ដែលស្វែងរកការពង្រីកនូវការស៊ើបអង្កេតលើការចោទប្រកាន់របស់ក្រុមហ៊ុនស្រាវជ្រាវ Hindenburg ដោយនិយាយថា ការស៊ើបអង្កេតដែលមានស្រាប់ដោយនិយតករទីផ្សារ គឺគ្រប់គ្រាន់ហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm