បង់ក្លាដែស ៖ សាកសពត្រូវបានរកឃើញពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ដែលត្រូវបានដុតក្នុងរដ្ឋធានីប្រទេសបង់ក្លាដែស កាលពីថ្ងៃសុក្រ មុនការបោះឆ្នោតសកលរបស់ប្រទេសនៅថ្ងៃចុងសប្តាហ៍នេះ។
ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់អណ្តាភ្លើងឆេះរត់ភ្លើងនៅក្នុងទីក្រុង Dhaka មុនពេលដែលសាកសព ឆេះខ្លោចត្រូវបាននាំយកចេញ។
យោងតាមសារព័ត៌មានក្នុងស្រុក Dhaka Tribune បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់នៅលើរថភ្លើងអន្តរទីក្រុង។
ប្រទេសបង់ក្លាដែស នឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី ៧ ខែមករាស្អែកនេះ ដោយនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina នឹងទទួលបានអាណត្តិទី ៤ ជាប់ៗគ្នា និងជារួមលើកទី ៥ សម្រាប់សម្ព័ន្ធភាពដឹកនាំដោយសម្ព័ន្ធ Awami របស់លោកស្រី ទោះបីជាមានទស្សនវិស័យសេដ្ឋកិច្ចមិនល្អប្រសើរ ដែលទាមទារថវិកាសង្គ្រោះពីមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF) កាលពីឆ្នាំមុន ក៏ដោយ។

