ម៉ាត់ នូ​រុណ និយាយ​ពី​ការ​ហ្វឹក​ហាត់​ជាមួយគ្រូបង្វឹកលោក Honda និង​បទពិសោធន៍​នៃ​ការប្រកួត​នៅ​បា​រ៉ែ​ន

2021/06/23 04:12:27 am        98

​បាល់ទាត់៖ កីឡាករ ម៉ាត់ នូ​រុណ បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ចូលរួម​ការប្រកួត​សេសសល់ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 ពូ​ល ​C ជុំ​ទី​២ នៅ​ប្រទេស​បា​រ៉ែ​ន​កាលពី​ថ្មីៗ ពិសេស​បាន​ហ្វឹកហាត់​ជាមួយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា និង​បទពិសោធន៍​ទទួល​បាន​ពី​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ក្នុង​ព្រឹត្តិការណ៍​នេះ។​

​ខ្សែប្រយុទ្ធ​ស្នូល​របស់​ក្លិប​បឹងកេត​រូប​នេះ​បាន​បញ្ជាក់​ថា លោក Honda បាន​ផ្ដល់​ដំបូន្មាន​ល្អៗ ពិសេស​ចែករំលែក​បទពិសោធន៍ អ្វី​ដែល​ជា​កីឡាករ​អាជីព​? នូ​រុណ បន្ដ​ថា ហ្វឹកហាត់​ជាមួយ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ​គឺ​ងាយស្រួល ដ្បិត​លោក​ព្យាយាម​ពន្យល់​អស់ពី​លទ្ធភាព ដើម្បី​ឲ្យ​កូន​ក្រុម​យល់​នូវ​អ្វី​ដែល​លោក​ចង់បាន។ ចំពោះ​ការប្រកួត​នៅ​ប្រទេស​បា​រ៉ែ​ន កាល​ពី​ថ្មីៗ ទោះបី ម៉ាត់ នូ​រុណ បាន​បង្ហាញ​ខ្លួន​រយៈពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ខ្លួន​សប្បាយចិត្ត ពិសេស​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន និង​អ៊ីរ៉ង់ដែល​គេ​បាន​បង្ហាញ​ខ្លួន ហើយ​បាន​ផ្ដល់​បទពិសោធន៍​ជាច្រើន ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ទាំង​អស់​នោះ ដើម្បី​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ខ្លួន ហើយ​យក​មក​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត។​

​​គួរ​បញ្ជាក់​ថា ម៉ាត់ នូ​រុណ ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Ryu Hirose កោះ​ហៅ​ចូល​ជម្រើស​ជាតិ​លើកដំបូង​ក្នុង​ការ​ប្រកួត​ជម្រុះ FIFA World Cup 2022 នៅ​ប្រទេស​បា​រ៉ែ​ន​កាលពីដើម​ខែ​មិថុនា​កន្លង​ទៅ ដោយ​បញ្ចប់​ក្នុង​លទ្ធផល ៣​ប្រកួត ចាញ់​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ៨-០, ចាញ់​អ៊ីរ៉ាក់ ៤-១ និង​ចាញ់​ក្រុម​ខ្លាំង​អ៊ីរ៉ង់ ១០-០ ដែល​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​ការប្រកួត​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ពូ​ល C។​ ក្រោយ​បញ្ចប់​បេសកកម្ម​នេះ ក្រុម​គោព្រៃ​កម្ពុជា​បាន​ធ្វើ​ដំណើរ​មក​មាតុភូមិ​វិញកាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​កន្លងទៅ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​នា​ខេត្ត​កំពង់ឆ្នាំង ដែល​មក​ទល់​ពេលនេះ​មាន​រយៈពេល ១០​ថ្ងៃ​ហើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am