ឯកឧត្តម ខូយ រីដា ៖ យុវជនត្រូវអភិវឌ្ឍន៍ខ្លួនឱ្យមានចំណេះ និងឥរិយាបថសង្គម ដើម្បីក្លាយជាទំពាំងស្នងឬស្សី

2024/01/06 07:22:51 pm        58

ពោធិ៍សាត់ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារយុវជនឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានកោតសរសើរដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ ដែលកន្លងមកតែងតែចូលរួមគ្រប់សកម្មភាព ទាំងការងារជួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងការងារសង្គមនានា ជាពិសេសពេលមានគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ជាដើម ។ឯកឧត្តម ខូយ រីដា

បានបន្តថា” យុវជន” ជាកម្លាំងចលករ ដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ប្រទេសជាតិ ទាំងបច្ចុប្បន្ន និងទៅអនាគត ដូចនេះគ្រប់យុវជនទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍កសាងខ្លួន ក្រេបយកចំណេះជំនាញ ជាពិសេសគឺបច្ចេកវិទ្យាថ្មីៗ ក៏ដូចជារៀនយកបទពិសោធន៍ពីមនុស្សចាស់ ហើយអ្វីដែលយុវជនគ្រប់រូបត្រូវតែមានជាដាច់ខាតនោះគឺ ឥរិយាបថសង្គម និងការស្វែងយល់ពីគោលនយោបាយរាជរដ្ឋាភិបាល ដែលសំដៅលើការចេះស្វែងយល់នូវអ្វីដែលគួរធ្វើ និងអ្វីដែលពុំគួរធ្វើ នៅក្នុងសង្គមការងារ និងសង្គមជាតិដែលយើងកំពុងរស់នៅ ហើយត្រូវចេះភាសាទំនាក់ទំនងសង្គម យកមនុស្សធ្វើជារបង ចេះលើកជាគំនិត និងចេះទទួលយកគំនិតរបស់អ្នកដទៃដើម្បីដោះស្រាយកិច្ចការងារអ្វីមួយ ។

ឯកឧត្តម ខូយ រីដា បានបន្តថា យុវជនជាទំពាំងស្នងឬស្សីប្រទេសជាតិ តែបើយុវជនណា ដែលមានចំណេះជំនាញហើយ តែគ្មានឥរិយាបថសង្គម មានតែអំនួត និងមោទនភាពលើចំណេះខ្លួនឯង មិនស្តាប់គេស្តាប់ឯង ប្រកាន់ជំហរថាមានតែអញធ្វើបាន យុវជននោះនឹងពុំអាចក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិបាននោះទេ ។ 

បើតាមលោក ចាប នាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ បានអោយដឹងថា យុវជនដែលបានចូលរួមក្នុងពេលនេះមានចំនួន៦០០នាក់ ។ ហើយបច្ចុប្បន្ននេះ សកម្មជនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ នៅតាមសង្កាត់ទាំង៧សរុបមានចំនួន១៤១នាក់ ក្នុងកនោះស្រី៤៦នាក់ ។  អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm