តាកែវ: សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយលោក ហេង សំណាង លោកអភិបាលរងស្រុក សោភ័ណ្ឌ ផល្លា តំណាងអភិបាលស្រុក លោក ឈួន ផាន់នី លោកនាយក ជុំ អាន រួមអជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្ស ១៤៥ នាក់ និងដាំកូនឈើក្នុងបរិវេណសាលាបឋមសិក្សាក្រាំងដៃ ស្ថិតនៅភូមិក្រាំដៃ ឃុំ ឃុំឆ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។
ចំណែក លោក ធូវី សុវណ្ណដារ៉ ប្រធានក្រុមយុវជនសង្គមសុីវិលខេត្តតាកែវ ថ្លែងឲ្យដឹងថាថា ការជួបជុំនាពេលនេះ គឺដើម្បីការផ្តល់សម្ភារៈសិក្សាដល់សិស្សនុសិស្សសាលាបឋមសិក្សាក្រាំងដៃ និងជាពិសេសដើម្បីឲ្យសិស្សានុសិស្សបានយល់ដឹងអំពីបរិស្ថានក្រោមប្រធានបទ “យើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក” ពិសេសការដាំកូនឈើក្នុងបរិវេណសាលា ជាចំណែកមួយ ដើម្បីឲ្យសិស្សានុសិស្ស បានយល់ដឹងអំពីអត្ថប្រយោជន៍ធនធានធម្មជាតិផង ក៏ដូចជាបង្ហាញឲ្យកុមារ កុមារី បានរួមគ្នាដាំ ដើម្បីប្រព័ន្ធអេកូគូសុី បរិស្ថានធម្មជាតិ។
លោក ហេង សំណាង បានបន្តថា ការជួបជុំនេះ ក៏បង្ហាញពីវប្បធម៌ចែករំលែកទៅដល់សិស្សានុសិស្សអោយមានសម្ភារៈសិក្សាដើម្បីបង្កើនការចេះដឹង ពិសេស ស្តីអំពីការចូលរួមថែរក្សា ស្រឡាញ់ នូវសម្បត្តិធនធានធម្មជាតិ ឲ្យស្របទៅតាមគោលនយោបាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងក្កសួងបរិស្ថាន ពិសេសគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោល ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត និងធនធានមនុស្សជាអទិភាពដើម្បីអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគតបន្ត។
ចំណែកលោក អភិបាលរងស្រុក សោភ័ណ្ឌ ផល្លា រួមទាំងអាជ្ញាធរដែនដី ក្រុមប្រឹក្សាស្រុក ឃុំ បានថ្លែងអំណរគុណដល់ គោលនយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ និងបរិស្ថាន នៅថ្នាក់មូលដ្ឋាន ដែលជាគ្រឹះធនធានមនុស្ស និងជាផ្នែកមួយចូលរួមចំណែកអភិវឌ្ឃន៍សង្គមក្រោមដំបូល សន្តិភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕ ដោយ ៖ ដារា








