អុីស្រាអែល ៖ ក្រុមហ៊ុនដឹកជញ្ជូន កំពុងបង្វែរទំនិញរបស់ពួកគេចេញពីសមុទ្រក្រហម ខណៈដែលការវាយប្រហារដោយក្រុមឧទ្ទាមហួទី ក្នុងប្រទេសយេម៉ែន កាន់តែខ្លាំងឡើង ជាការឆ្លើយតបទៅនឹងការឡោមព័ទ្ធតំបន់ហ្កាហ្សាដែលកំពុងបន្ត។
ការវាយប្រហារដោយក្រុមឧទ្ទាមហួទីដែលត្រូវបានគេស្គាល់ជាផ្លូវការថា Ansar Allah ឥឡូវនេះ កំពុងបង្កឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា ហើយអ្នកការទូតអាមេរិក កំពុងផ្លាស់ប្តូរ ដើម្បីធានាសម្ព័ន្ធមិត្តឡើងវិញ និងធ្វើឲ្យជម្លោះកាន់តែធំឡើង។
សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ បានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប្រទេសចំនួន ៨ ផ្សេងទៀត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមហួទី នឹងទទួលខុសត្រូវចំពោះផលវិបាក ប្រសិនបើពួកគេ បន្តគំរាមកំហែងដល់អាយុជីវិត សេដ្ឋកិច្ចពិភពលោក និងលំហូរពាណិជ្ជកម្មដោយសេរី នៅក្នុងផ្លូវទឹកដ៏សំខាន់ ក្នុងតំបន់នេះ។
លោកឧត្តមនាវីទោ Brad Cooper មេបញ្ជាការកងនាវាចរណ៍ទី៥ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា មានការវាយប្រហារចំនួន ២៥លើក ចាប់តាំងពីថ្ងៃទី ១៨ ខែវិច្ឆិកាប្រឆាំងនឹងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមភាគខាងត្បូង និងឈូងសមុទ្រ Aden។

