សារព័ត៌មាន TASS៖ ប្រទេសរុស្ស៊ី នឹងផលិតយានដ្រូនចំនួន ៣២.000គ្រឿង ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០៣០

2024/01/06 11:20:34 pm        72

រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីទី១ លោក Andrei Belousov ដោយបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី គ្រោងនឹងផលិតយានដ្រូន ជាង ៣២.០០០ គ្រឿង ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០ ហើយសម្រាប់អ្នកផលិតក្នុងស្រុក មានចំណែក៧០ភាគរយនៃទីផ្សារ។

យានដ្រូន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយទីក្រុងមូស្គូ និងគីវ ចាប់តាំងពីការលុកលុយរបស់   រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ ២០២២ មកលើអ៊ុយក្រែន ហើយភាគីទាំងពីរ កំពុងបង្កើនផលិតកម្មយោធាយ៉ាងខ្លាំង នៅពេលដែលសង្រ្គាម នៅបន្តអូសបន្លាយ។

លោក Belousov បានប្រាប់សារព័ត៌មានTASS ថា៖«បរិមាណផលិតកម្មប្រចាំឆ្នាំនៃយានអាកាសគ្មាន មនុស្សបើក (UAVs) ដោយមិនរាប់បញ្ចូល UAVs សម្រាប់ប្រើក្នុងវិស័យអប់រំផង ត្រូវបានគ្រោងទុកនៅចំនួន ៣២,៥០០គ្រឿង។ «ចំនួននេះ គឺខ្ពស់ជាងបរិមាណផលិតកម្មបច្ចុប្បន្នជិតបីដង។

«ក្នុងពេលជាមួយគ្នានេះ វាត្រូវបានគ្រោងទុកថា ចំណែកនៃយានអាកាសគ្មានមនុស្សបើក (UAVs) របស់រុស្ស៊ី នឹងបង្កើតបាន៧០ភាគរយនៃទីផ្សារនៅក្នុងប្រភេទ UAVនេះ»។

ទីក្រុងមូស្គូ បាននឹងកំពុងប្រើប្រាស់យានដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ ដែលមានតម្លៃថោក ដែលត្រូវបានគេស្គាល់ នៅក្នុងប្រទេសអ៊ុយក្រែនសម្រាប់ម៉ាស៊ីនសាំង ដែលមិនមានសំឡេងរំខាន កាន់តែច្រើនឡើងៗ ជាញឹកញាប់នៅក្នុងការវាយលុកពីលើអាកាសលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នៅឆ្ងាយពីខ្សែត្រៀមជួរមុខនៃសង្រ្គាម នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសនេះ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm