ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤
នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ៖ នៅលើទីលានប្រកួតគឺប្រកបដោយមិត្តភាព និងសាមគ្គីភាព ដូចនេះចំពោះកីឡាអត់មានអ្នកចាញ់ទេ មានតែឈ្នះទាំងអស់គ្នា គឺឈ្នះដោយសាមគ្គីភាព ឈ្នះដោយសុខភាព ឈ្នះដើម្បីរួមជាតិខ្មែរតែមួយដើម្បីកសាងជាតិយើងអោយមានការរីកចម្រើនទៅមុខ ហើយការជួបជុំថ្ងៃនេះ យើងកំពុងអបអរសាទរខួបទី៤៥ឆ្នាំ នៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ គឺថ្ងៃជ័យជម្នះ៧មករា លើរបបប្រល័យពូជសាស្ត្រ ប៉ុលពល ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរយើងអស់ជាង៣លានអ្នក ហើយនៅពេលយើងកំពុងជួបជុំគ្នាពេលនេះ នៅឯបណ្តាលប្រទេសមួយចំនួនកំពុងតែស្ថិតក្នុងសង្គ្រាម តែនៅកម្ពុជាក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងការបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺពួកយើងអាចមានឱកាសជួបជុំគ្នាសប្បាយរីករាយ លេងកីឡា ក្រោមដំបូលនៃសន្តិភាពពេញលេញ ។ ហើយឯកឧត្តម សូមជម្រុញអោយ យុវជននិងប្រជាពលរដ្ឋក្នុងស្រុកបាកាន ក្រៅពីការសិក្សា ការធ្វើការងារ សូមបន្តការលេងកីឡា ដើម្បីស្រុកបាកាន និងដើម្បី
កម្ពុជាទាំងអស់គ្នា ហើយឯកឧត្តម និងក្រុមការងារគណបក្សប្រជាជនកម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍កីឡានេះជាបន្តបន្ទាប់ទៀត ។
ព្រឹត្តិការណ៍កីឡានេះដឹកនាំរៀបចំដោយ ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និងឯកឧត្តម ជៀប សួរ រួមនិងក្រុមការងារ ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន រួមនិងសសប្បុរសជននានា ។ ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្មគ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ៣៤ក្រុមជាក្រុមយុវជននិងមហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។ ដោយធ្វើការប្រកួត ជារៀងរាល់ចុង
សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។
បន្ទាប់ពីធ្វើការប្រកួតគ្នាជាបន្តបន្ទាប់អស់ជាច្រើនថ្ងៃ ក្រុមកីឡាដែលទទួលបានជ័យលាភីលេខ១រួមមាន៖ បាលទាត់ផ្នែកបុរសបានទៅលើក្រុម កូនត្នោតFC ឃុំរំលេច , បាលទាត់ផ្នែកនារីបានទៅលើក្រុម ស.ស.យ.ក ឃុំត្រពាំងជង ,
បាលទាត់គូរកិត្តិយសបានទៅលើក្រុម អធិការនគរបាលស្រុកបាកាន , ហើយបាលទះផ្នែកបុរសបានទៅលើក្រុម BK Sport ឃុំបឹងខ្នារ ចំណែកបាលទះផ្នែកនារីបានទៅក្រុម យុវជនឃុំមេទឹក ។ សម្រាប់ក្នុងថ្ងៃបិទព្រឹត្តិការណ៍កីឡានេះដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧មករា ក៏មានការតាំងពិព៌ណផលិតផលតាមឃុំទាំង៩ក្នុងស្រុកបាកាន ការបង្ហោះគោម ការសម្តែងរបាំខ្មែរបុរាណ ការសម្តែងរបស់បងប្អូនជនជាតិខ្មែរ-ឥស្លាម រួមនិងការប្រជុំតន្ត្រីសប្បាយៗផងដែរ ៕ អត្ថបទ ៖ ភិរុណ ពៅ