កង​ជីវពល​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា​ប្ដេជ្ញា​ថា​ នឹង​យក​ឈ្នះ​កង​ទ័ព​ឲ្យ​បាន​នៅ​ទីក្រុង​ម៉ាន់​ដា​ឡេ​

2021/06/23 11:42:42 am        190

​មី​យ៉ាន់​ម៉ា៖ កង​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា ​ដែល​គាំទ្រ​ដោយ​រថពាសដែក​បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ​ជាមួយ​ក្រុម​ជីវពល​ដែល​ទើបនឹង​បង្កើត​ថ្មី​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ ម៉ាន់​ដា​ឡេ ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​យ៉ាងហោចណាស់​ពីរ​នាក់ នេះ​បើ​យោង​តាម​សមាជិក​ក្រុម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ចាប់​តាំង​ពី​កងទ័ព​បាន​ដណ្ដើម​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​។ ជា​ការ​ឆ្លើយតប​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​ដែល​គេ​ស្គាល់​ថា ​ជា​កម្លាំង​ការពារ​ប្រជា​ជន​បាន​រីកសាយ​ពេញ​សហភាព​មី​យ៉ាន់​ម៉ា​។​ រហូតមកដល់​ពេលនេះ ការ​ប្រយុទ្ធ​គ្នា​ពាក់ព័ន្ធ​នឹង​កងជីវពល​ប្រដាប់​អាវុធ ត្រូវ​បាន​មើល​ឃើញ​ជា​ច្រើន​នៅទីប្រជុំជន​តូច​ៗ ​និង​តំបន់​ជនបទ ប៉ុន្តែ​ក្រុម​មួយ​ដែល​អះ​អាង​ថា ​ជា​កម្លាំង​ការពារ​ប្រជាជន​ថ្មី​របស់​ទីក្រុង​ម៉ាន់​ដា​ឡេ​បាន​និយាយ​ថា ​សមាជិក​របស់​ខ្លួន​បាន​ឆ្លើយតប​ បន្ទាប់ពី​កងទ័ព​បាន​វាយលុក​មូលដ្ឋាន​របស់​ខ្លួន​មួយ​កន្លែង​។​

​សមាជិក​កងជីវពល​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អនុសេនីយ៍ឯក Tun Tauk Naing បាន​និយាយ​តាម​ទូរស័ព្ទ​ថា ​ការ​ប្រយុទ្ធ​បាន​ចាប់ផ្ដើម​។ ហើយ​ការ​ប្រយុទ្ធ​នេះ​នៅ​មាន​ច្រើន​ទៀត​”​។​ សំឡេង​នៃ​ការ​បាញ់​កាំភ្លើង​ម្តង​ហើយ​ម្តង​ទៀត ​អាច​ត្រូវ​បាន​គេ​លឺ​នៅ​ក្នុង​វីដេអូ​ដែល​ថត​ដោយ​អ្នកស្រុក​ក្នុង​តំបន់​នោះ​។​ ទាហាន​ប្រហែល ២០​នាក់​បាន​វាយឆ្មក់​ទៅលើ​ក្រុម​នេះ​ ដែល​បាន​បង្ក​ការ​ប្រយុទ្ធ​ដោយ​កាំភ្លើង​ជាមួយ​យោធា​ ដែល​បាន​បញ្ជូន​រថពាសដែក​ចំនួន ៣គ្រឿង​ទៅកាន់​តំបន់​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am