
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយកាលពីថ្ងៃសៅរ៍ថា បេសកកម្មព្រះអាទិត្យលើកដំបូង Aditya-L1 (អាទិត្យា-L1)របស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា បានឈានដល់គោលដៅរបស់ខ្លួននៅក្នុងរយៈពេលគ្រោងទុក ៤ខែ ។
ក្រោយការបាញ់បង្ហោះនៅថ្ងៃទី ២ ខែកញ្ញា យានអវកាសបានឈរលើចំណុច Lagrange Point 1 ដែលយោងតាមការអះអាងរបស់អង្គការ NASA ថាវាគឺជាចំណុចស្ថិតនៅចន្លោះផែនដី និងព្រះអាទិត្យ ហើយនិងស្ថិតនៅក្រៅគន្លងព្រះច័ន្ទ ។
ពីចំណុចមួយនេះ ពួកគេនឹងសិក្សាទូលំទូលាយលើតារានៅកណ្តាលប្រព័ន្ធព្រះអាទិត្យ ដោយផ្តោតសំខាន់លើថ្ងៃបាំងឆ័ត្រ និងឥទ្ធិពលរបស់វាមកលើអាកាសធាតុអវកាស ។
លោក Modi បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា ប្រទេសឥណ្ឌា បានបង្កើតព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយទៀត ។ វាគឺជាសក្ខីភាពមួយចំពោះការលះបង់ឥតឈប់ឈររបស់ក្រុមអ្នកវិទ្យាសាស្ត្រពួកយើង ក្នុងការយល់ឲ្យបានច្បាស់ក្នុងចំណោមបេសកកម្មទីអវកាសដ៏ស្មុគ្រស្មាញបំផុត ។
ដោយឡែក រដ្ឋមន្រ្តីវិទ្យាសាស្រ្តផែនដីឥណ្ឌាលោក Jitendra Singh បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា បេសកកម្ម Aditya-L1 នឹងរកឲ្យឃើញអាថ៌កំបាំងរបស់ព្រះអាទិត្យ ៕