សាលាដំបូង៖ បុគ្គលនី ណាក់មានចេតនាក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លាញកិត្តិយសអ្នកដទៃ បើទោះបីដឹងថាមិនពិតក៏ដោយ

2024/01/07 08:25:08 pm        397

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការចាប់ខ្លួនបុគ្គល “នីណាក់”ដោយបញ្ជាក់ពីមូលហេតុថាមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លាញកិត្តិយសបុគ្គលអ្នកដ៏ទៃបើទោះបីដឹងថាជារឿងមិនពិតក៏ដោយ។

តាមរយៈសេចក្តីជូនដំណឹងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ឈ្មោះ នី ណាក់ និងបក្ខពួក បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឈ្មោះ Iman-KH ដើម្បីបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិតកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា“កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២,០០០ និងធ្វើការិយាល័យឱ្យមន្ត្រីក្រសួងការងារព្រោះឃើញគាត់ប្រាប់ថាធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យ ឡើយ”។

បើតាមសេចក្តីប្រកាសរបស់សាលាដំបូងដដែល បុគ្គលនីណាក់នេះ នៅតែមិនព្រមកែសម្រួលសំណេររបស់ខ្លួនឡើយហើយនៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយដដែលបើទោះណាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានធ្វើការបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មានដែលបានផ្សាយព័ត៌មាន មិនពិតធ្វើការកែតម្រូវឡើងវិញដោយបញ្ជាក់ថា បុគ្គលឈ្មោះ ហេង សួរ នោះ ពុំមែនជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។

គួររំលឹកថា បុគ្គលនីណាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះខ្លឹមសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ”។ ការសរសេរព័ត៌មានមិនពិតនេះ ត្រូវបានយល់យ៉ាងច្បាស់ថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនឲ្យយល់ខុស និងមានចេតនាបំផ្លាញកិត្តិយសអ្នកដទៃដើម្បីបង្កើតជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួន។

សម្រាប់ករណីនេះ សាលាដំបូងបានគូសបញ្ជាក់ថា ៖ “ការបង្ហោះខ្លឹមសារទាំងនេះ គឺជាការមួលបង្កាច់ការពិត ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្ដងហើយម្ដងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនា ទុច្ចរិតក្នុងការធ្វើឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំ អំពើនេះគឺជាបទល្មើស ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា”។ ក្នុងសំណុំរឿងនេះ តុលាការបានផ្តន្ទាទោសបុគ្គលនីណាក់ឱ្យជាប់ពន្ធនាគារ កំណត់រយៈពេល ១៨ខែពីបទ "ញង់ញុះ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍"៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm