ភ្នំពេញ: តំណាង ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យលីមកុកវីង (ក្រុម២) នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ឧកញ៉ាបណ្ឌិត ត្រាំង លី និងលោក អូន វុទ្ធី អនុប្រធានក្រុមការងារព្រមទាំងសមាជិក សមាជិកា បានអញ្ជើញដឹកនាំនិស្សិត អ.ម.ត ចំនួន៤០នាក់ ទៅទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងបន្តទៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
កម្មវិធីដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងឱ្យនិស្សិត អ.ម.ត ចូលរួមរំលឹកអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩- ២០២៤ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ដែលត្រូវបានរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី បានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
អត្ថបទ÷ រដ្ឋា








