ជនភៀសខ្លួន ១៥.០០០នាក់ ប្រមូលផ្តុំជុំវិញមន្ទីរពេទ្យ Al-Shifa ដែលខ្វះខាតសេវាសំខាន់ៗ

2024/01/07 10:14:22 pm        604

ជនភៀសខ្លួនមួយចំនួនធំនៅតែប្រមូលផ្តុំជុំវិញមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា ដែលបានជួបប្រទះការខ្វះខាតសេវាចាំបាច់ ដូចជាការផ្គត់ផ្គង់ទឹក និងការងារអនាម័យ ខណៈដែលរកងទ័ពអ៊ីស្រាអែលនៅតែបន្តកាន់កាប់លើភាគខាងជើង ហ្កាហ្សា ស្ទ្រីប ជាពិសេសទីក្រុង ហ្កាហ្សា។

មន្ទីរពេទ្យ Al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅហ្កាហ្សាស្ទ្រីបត្រូវបានវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ភាគីអ៊ីស្រាអែលបានអះអាងថាពួកគេបានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងមន្ទីរពេទ្យនេះ ដោយផ្អែកលើព័ត៌មានចារកម្ម។

មន្ទីរពេទ្យនេះធ្លាប់ត្រូវបានបិទសេវាកម្មដោយសារតែកង្វះថាមពល និងការវាយប្រហាររបស់អ៊ីស្រាអែល ដែលឥឡូវនេះកំពុងបន្តប្រតិបត្តិការអប្បបរមា។ ប្រជាជនដែល បានប្រមូលផ្ដុំគ្នាកកកុញនៅជុំវិញបរិវេណពេទ្យនេះ បន្ទាប់ពីការដកទ័ពអ៊ីស្រាអែល ស្វែងរកការព្យាបាល និងជំនួយ។

លោក Osama Asama Ashi អ្នកឆ្លើយឆ្លងព័ត៌មាន China Media Group (CMG) បាននិយាយនៅមុខមន្ទីរពេទ្យ ថា ដូចដែលយើងឃើញមានជនភៀសខ្លួនជាច្រើននៅទីនេះ។ អ្នកភៀសខ្លួនជាច្រើននៅតែរស់នៅទីនេះ។ គេដឹងថាមានពលរដ្ឋភៀសខ្លួននៅទីនេះ ប្រហែល១៥.០០០នាក់ ទាំងទាំងនៅក្នុង និងក្រៅមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។

មានតម្រូវការខ្លាំងសម្រាប់សេវាមូលដ្ឋាននៅទីនេះ។ ដោយមានតម្រូវការផ្គត់ផ្គង់ទឹកចាំបាច់បំផុត។ ដូចដែលយើងសង្កេតឃើញស្រាប់ មនុស្សកំពុងព្យាយាមដងទឹកចេញពីអណ្តូងនៅជិតមន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm