
ស្វាយរៀង: ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ឯកឧត្តម លី ធុជ បានថ្លែងថា ដើម្បីបង្កើនភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិៗបន្តទៀត សមាជិក សមាជិកាបក្សទាំងអស់ ចាប់ផ្តើមពីពេលនេះទៅ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងខិតខំរក្សាឱ្យបាននូវកម្លាំងនយោបាយគណបក្ស កសាងនូវភាពស្និទ្ធ ស្នាល និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋតាមមូលដ្ឋាន ដើម្បីទាញបាននូវការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតពីប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ ខណះ ឯកឧត្តមបណ្ឌិត លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងតាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល សមាជិកបក្សខេត្ត សមាជិកបក្សក្រុង និងសមាជិកបក្សតាមសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងពីបណ្តាំផ្ញើនូវក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងទាំងអស់ ព្រមទាំងបានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងក្រុងបាវិតគ្រប់ជាន់ថ្នាក់ បន្តអនុវត្តនូវខ្លឹម សារនៃសេចក្តីសម្រេចចិត្តនេះ និងកម្មវិធីនយោបាយគណបក្សឱ្យបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងឱ្យបានជោគជ័យដើម្បីភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹក នាំប្រទេសជាតិ និងដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបន្តទៀតថា ដើម្បីបង្កើននូវភាពឈ្នះជូនគណ បក្សប្រជាជនកម្ពុជាគ្រប់អាណត្តិៗ ចាប់ផ្តើមពីពេលនេះទៅ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងខិតខំរក្សាឱ្យបាននូវកម្លាំងនយោ បាយគណបក្ស កសាងភាពស្និទ្ធស្នាល និងយកចិត្តទុក ដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទាញបាននូវការគាំទ្រកាន់តែខ្លាំងក្លាបន្ថែមពីប្រជា ពលរដ្ឋ។ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ក្រុមការងារ និងគណបក្សក្រុងកន្លងមក។ ទឹកចិត្ត និងការចូលរួមរបស់សមាជិកបក្សទាំងអស់ គឺមានតម្លៃធំធេងណាស់សម្រាប់ជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រជា ជនកម្ពុជា និងប្រទេសជាតិទាំងមូល ត្រូវការភាពជាអ្នក ដឹកនាំមិនអាចខ្វះបានរបស់គណបក្សប្រជាជនកម្ពុជា។ ការពលី និងបេសកកម្មរបស់យើងទាំងអស់គ្នា មិនចប់នោះទេ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ដរាបណាយើងនៅមានជីវិត។ឯកឧត្តម លី ធុជ បានសំណូមពរឱ្យសមាជិ កបក្សគ្រប់ជាន់ថ្នាក់ បន្តរក្សាឱ្យនូវភាពជឿទុកចិត្តពីប្រ ជាពលរដ្ឋ បន្តកសាងនូវកម្លាំងយុវជន និងបន្តចិញ្ចឹមចលនា មហាជន តាមរយៈការប្រាស្រ័យទាក់ទង និងការចុះមូល ដ្ឋានជាប្រចាំ៕ ដោយ: ភារម្យ








