ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមអបអរសាទរទិវាជ័យជម្នះ៧មករាលើរបបប្រល័យពូជសាសន៍

2024/01/08 01:52:06 am        428


ភ្នំពេញ៖ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមយុវជនខ្មែរមហានគរ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បាន​រួមគ្នា​ ចូលរួម​អបអរសាទរ និង​ចេញសេចក្ដីថ្លែងការណ៍ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៤ ក្រោមប្រធានបទ «ថ្ងៃ៧មករា ឆ្នាំ៧៩ ជាមូលដ្ឋានគ្រឹះនៃសិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍ» ដើម្បីរម្លឹកដល់គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល។


ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរទាំង ១៦ ផែននៃសមាគមយុវជនខ្មែរមហានគរទាំងអស់គ្នា រួមមាន សិស្ស និស្សិត បញ្ញវន្ត អាជីវករ និងអ្នករត់កង់បីជាដើម នៅថ្ងៃទី៧ មករានេះ បានបង្ហាញសេចក្ដីសោមនស្សរីករាយរំឮកដល់គុណបំណាច់ដ៏មហាធំធេង នាឱកាសថ្ងៃទិវាជ័យជម្នះ ៧ មករា ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានឱ្យដឹងថាបណ្តាលក្រុមយុវជនខេត្តក្រុងនានា បានរួមគ្នារៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយ រដ្ឋបាលក្រុង ស្រុក ខេត្តជាបន្តបន្ទាប់ក្នុងថ្ងៃនេះ។ លោកថ្លែងថា អ្វីដែលយុវជនចង់ឃើញ គឺធ្វើយ៉ាងណាចង់ចាំនូវថ្ងៃប្រវត្តិសាស្ត្រ ៧មករា និងឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី មាតុភូមិរបស់កម្ពុជាឱ្យទទួលបាននូវសុខសន្ដិភាព។

លោកថ្លែងថា យុវជនសង្គមស៊ីវិលនៅតាមណ្តាលខេត្ត ក្រុង នានាបានសម្តែងការអរគុណ និងដឹងគុណដល់វីរភាព អតីតយុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដីពិសេស ដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះកម្ពុជាចេញពីភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ប្រល័យពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។


ក្នុងឱកាសនេះ ក្រុមយុវជនសង្គមស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាន នូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍៕

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm