មន្ត្រី៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់នៅហ្កាហ្សា

2024/01/08 05:35:55 pm        90

យោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា និងសហព័ន្ធអ្នកសារព័ត៌មាន បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿងនៅជិតទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់ ដែលនៅខាងក្រៅកំពុងរាយការណ៍។

លោក Hamza Al-Dahdouh និងលោក Mustafa Thuraya គឺជាអ្នកសារព័ត៌មានឯករាជ្យ ដែលលោក Al-Dahdouh បានបម្រើការឲ្យសារព័ត៌មាន Al Jazeera និងជាកូនប្រុសរបស់លោក Wael Al-Dahdouh ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានក្នុងតំបន់ហ្កាហ្សា របស់ស្ថានីយ៍ទូរទស្សន៍មួយមានមូលដ្ឋាននៅប្រទេសកាតា។ អ្នកសារព័ត៌មានឯករាជ្យ ទីបី លោក Hazem Rajab បានរងរបួស។

លោក Al-Dahdouh បានធ្វើការងារឯករាជ្យពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឱ្យអ្នកសារព័ត៌មានស្លាប់ជាច្រើននាក់។

គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអង្គការឃ្លាំមើលអន្តរជាតិ បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ៧៧នាក់ បានស្លាប់ ក្នុងនោះមានជនជាតិប៉ាឡេស្ទីន ៧០នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ៣នាក់។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការស្លាប់អ្នកសារព័ត៌មានថ្មីចំនួនពីរនាក់ បានបង្កើនចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់សរុបដោយការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ១០៩នាក់ ។

ក្នុងចំណោមអ្នកសារព័ត៌មានដែលបានស្លាប់ រាយការណ៍ពីជម្លោះក៏មានអ្នកសារព័ត៌មាន Reuters លោក Issam Abdallahផងដែរ។ ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters បានរកឃើញថា ជនជាតិលីបង់ម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី ១៣ ខែតុលា ដោយទាហានរថក្រោះអ៊ីស្រាអែល ខណៈកំពុងថតការបាញ់ផ្លោងឆ្លងព្រំដែនក្នុងប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        19
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm