កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនជឿថា ភេរវករហាម៉ាស បានបង្កើតសមត្ថភាពសមត្ថភាពមីស៊ីលតម្រង់គោលដៅ ដោយមានជំនួយពីទីក្រុងតេអេរ៉ង់។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលទទួលបានដោយសារព័ត៌មាន Times of Israel យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសមត្ថភាពកម្រិតខ្ពស់ ក្នុងអំឡុងពេលការវាយឆ្មក់ នៅក្នុងសង្កាត់ Daraj និង Tuffah នៃទីក្រុងហ្កាហ្សា។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«[ខ្លួនបានរកឃើញ] សមាសធាតុដែលបង្ហាញពីភេរវករនៃអង្គការភេរវកម្មហាម៉ាស បានសិក្សាក្រោមការណែនាំរបស់អ៊ីរ៉ង់អំពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុច្បាស់លាស់ និងអាវុធយុទ្ធសាស្ត្រ»។

នៅលើបណ្តាញសង្គម X កងកម្លាំងការពារនេះ បានបង្ហោះវីដេអូរបស់ទាហានអ៊ីស្រាអែលម្នាក់ឆ្លងកាត់ឃ្លាំងអាវុធ និងឧបករណ៍ ខណៈពេលដែលកំពុងនិយាយភាសាហេប្រ៊ូ(Hebrew)។
អត្ថបទបង្ហោះនោះ បានសរសេរថា៖«ក្រោមការណែនាំរបស់អ៊ីរ៉ង់ ប្រតិបត្តិករហាម៉ាស បានរៀនពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុផលិតមីស៊ីលដ៏ជាក់លាក់ និងអាវុធយុទ្ធសាស្ត្រ»។