ប្រធានសភាលោកលោក ម៉ៃ ចនសុន(Mike Johnson)បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវតែគូសបញ្ជាក់ឲ្យបានច្បាស់នូវគោលដៅបញ្ចប់របស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងថាតើថវិកាបន្ថែមទៀតនឹងត្រូវចំណាយដោយរបៀបណា ខណៈសេតវិមានត្រូវការការអនុម័តពីសភាជាចាំបាច់ ដើម្បីរក្សាលំហូរនៃអាវុធទៅកាន់ទីក្រុងគៀវ(Kiev)។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Johnson បានបញ្ជាក់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យជាមួយទូរទស្សនស៍ CBS ថាសហរដ្ឋអាមេរិកត្រូវតែធានាព្រំដែនរបស់ខ្លួនមុនពេលធានាដល់នរណាម្នាក់ផ្សេងទៀត។
បញ្ហានេះបានឆ្លុះបញ្ចាំងពីការផ្តោតសំខាន់នៃការប្រឆាំងរបស់សមាជិកសភាគណបក្សសាធារណរដ្ឋចំពោះកញ្ចប់ជំនួយរួមបញ្ចូលគ្នាដែលជំរុញដោយប្រធានាធិបតីលោក Biden កាលពីចុងខែតុលា ឆ្នាំ ២០២៣ ក្នុងនោះជាង៦០ ពាន់លានដុល្លារគឺសម្រាប់ទីក្រុងគៀវ។

ក្រុមគណបក្សសាធារណរដ្ឋនៅពេលនោះ បានទទូចលើការរារាំងការគាំទ្ររបស់ពួកគេសម្រាប់កញ្ចប់ជំនួយនៅពីក្រោយការផ្តល់មូលនិធិសម្រាប់ការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងជាមួយប្រទេសជិតខាង ម៉ិកស៊ិក។
ប្រធានសភា រូបនេះ បានពន្យល់ថា ការទប់ស្កាត់សំណើច្បាប់កាលពីឆ្នាំមុនគឺជា សាររបស់គណបក្សសាធារណរដ្ឋទៅកាន់សេតវិមាន ថាពួកគេពុំមានភាពច្បាស់លាស់ជាមួយប្រជាជនអាមេរិក ទេ។
លោក Johnson បានសង្កេតឃើញថា ដើម្បីបញ្ជូនប្រាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ត្រូវខ្ចីប្រាក់ពីកន្លែងផ្សេងប្រកបដោយប្រសិទ្ធភាព ដោយកត់សម្គាល់ថា បំណុលសហព័ន្ធបានកើនឡើងដល់ ៣៤ សែនកោដិដុល្លារ៕