ចំនួនពីរភាគបីនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និយាយថាពួកគេជឿជាក់លើលោក ដូណាល់ ត្រាំ (Donald Trump) ច្រើនជាងបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋផ្សេងទៀតក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារចំណាត់ថ្នាក់ មីឈីហ្កាន់ រ៉ូស (FT-Michigan Ross) ដែលគូសបញ្ជាក់ពីភាពលេចធ្លោរបស់អតីតប្រធានាធិបតីរូបនេះលើបញ្ហាដ៏ចម្រូងចម្រាស រយៈពេលមួយសប្តាហ៍មុនពេលរដូវកាលបោះឆ្នោតបឋមដំណើរការ។

ការរកឃើញនេះគឺជាបញ្ហាប្រឈមជាពិសេសសម្រាប់លោកស្រី នីកគី ហាលី (Nikki Haley) អតីតអភិបាលរដ្ឋ សៅ កាលីហ្វ័រនីញ៉ា (South Carolina) ដែលបាននាំមុខនៅក្នុងការស្ទង់មតិនិងក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លោក ត្រាំ ក៏ដូចជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បេក្ខជនសាធារណរដ្ឋផ្សេងទៀត។

មានតែចំនួន ៨ភាគរយប៉ុណ្ណោះនៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកស្រី ហាលី នឹងក្លាយជាជម្រើសរបស់ពួកគេដើម្បីគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក ខណៈដែលចំនួន ៦៧ភាគរយជ្រើសរើសលោក ត្រាំ។

នៅលើផ្លូវនៃយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក នៅពេលដែលលោកកាន់តំណែងនៅក្នុងសេតវិមាន ហើយបានទទូចថា «ការរីកចំរើនសេដ្ឋកិច្ចបន្ទាប់» នឹងចាប់ផ្តើម «ភ្លាមៗ» ដែលលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕