ក្រុមជួយសង្គ្រោះនៅលើភ្នំប្រទេសអ៊ីតាលី បានរកឃើញសាកសពអ្នកឡើងភ្នំពីរនាក់ បន្ទាប់ពីការបាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ៧ ខែមករា នៅភ្នំអាល់(Alps) ជិតព្រំដែនជាមួយប្រទេសស្វីស។

ក្រុមជួយសង្គ្រោះ CNSAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងព្រិល ខណៈសាកសពម្នាក់ផ្សេងទៀតត្រូវបានស្រង់ចេញពីបឹងមួយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកក្នុងកម្ពស់ប្រហែល ២.២០០ម៉ែត្រនៅក្នុងតំបន់ Val Formazza ក្នុងតំបន់ភ្នំ Piedmont ។

ក្រុមសង្គ្រោះពិសេសមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមឧទ្ធម្ភាគចក្រ ទោះបីជាមានខ្យល់បក់ខ្លាំងនៅក្នុងតំបន់នោះក៏ដោយ បន្ទាប់ពីសញ្ញាប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅពេលពាក់កណ្តាលថ្ងៃ។
សត្វសុនខមួយក្បាល ដែលបានហ្វឹកហាត់ក្នុងប្រតិបត្តិការជួយសង្គ្រោះក៏បានជួយរកសាកសពនេះផងដែរ។