មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញផ្តល់ការព្យាបាលជំងឺមាត់ ធ្មេញ ជូនពលរដ្ឋមិនគិតថ្លៃរយៈពេល ១៥ ថ្ងៃ

2024/01/08 09:29:59 pm        1.5 K

មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញជាមន្ទីរពេទ្យមួយមានទីតាំងនៅកណ្តាលរាធានីភ្នំពេញ ផ្នែក​ព្យាបាល​ជំងឺ​មាត់ធ្មេញ មានទទួលព្យាបាលដោយមិនគិតថ្លៃសម្រាប់សេវា សម្អាតធ្មេញ ដកធ្មេញ និង​ប៉ះធ្មេញរយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃ ១ ដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៤។

លោកទន្តបណ្ឌិត ធូ សំភី ប្រធានផ្នែកជំងឺមាត់ ធ្មេញ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា សព្វថ្ងៃផ្នែកជំងឺមាត់ ធ្មេញ មាន​ផ្តល់​សេវា​កម្ម​ព្យាបាល​ជំងឺមាត់ធ្មេញ ដាក់ធ្មេញ ដកធ្មេញ និងពត់ធ្មេញ។ ប៉ុន្តែចាប់ពីថ្ងៃទី១ រហូតដល់​ថ្ងៃទី​១៥ ខែមករា មនី្ទរពេទ្យបានផ្តល់សេវាដកធ្មេញ លាងសម្អាតធ្មេញ និងប៉ះធ្មេញ ជូនដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃក្នុងគោលបំណងលើកកម្ពស់សុខភាពមាត់ធ្មេញ ជូនបងប្អូន​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី មកពីបណ្តារាជធានី-ខេត្ត។

ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ ព្យាបាលជំងឺសុខភាពមាត់ ធ្មេញ ពី​ក្រុម​គ្រូ​ពេទ្យ​ឯកទេស នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បង្ហាញពីកី្ត​សប្បាយ​រីក​រាយ​បាន​អញ្ជើញ​មក​ទទួលសេវាពិនិត្យ ព្យាបាលជំងឺមាត់ ធ្មេញ ពីក្រុមគ្រូពេទ្យ គឺលោកគ្រូពេទ្យ អ្នកគ្រូ​ពេទ្យ យកចិត្តទុកដាក់និងព្យាបាលជូនបានយ៉ាងល្អប្រសើរ។ ទន្ទឹម​នឹង​នោះ​ក៏​សូម​អរគុណ​ប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ដែលបានយក​ចិត្ត​ទុក​ដាក់​លើ​សុខ​មាលភាព​របស់​ប្រជា​ពលរដ្ឋ ដោយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ទទួល​រង​គ្រោះ​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ​។

លោកវេជ្ជបណ្ឌិត នេត សុវិរៈ នាយកមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងថា មនី្ទរ​ពេទ្យ​មាន​ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺផ្សេងៗទៀតដូចជា: ផ្នែកសម្ភព និងរោគស្ត្រី, ផ្នែក​សល្យកម្ម និងប្រពោធនកម្ម, ផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែក​ជំងឺភ្នែក, ផ្នែកផ្លូវចិត្ត, ផ្នែកជំងឺកុមារ, ផ្នែកសើរស្បែក, ផ្នែកត្រចៀក ច្រមុះ បំពង់ក, ផ្នែក​ព្យាបាល​ជំងឺ​មាត់ ធ្មេញ, ផ្នែកកាមរោគ, ផ្នែកឱសថ, ផ្នែកមន្ទីរពិសោធន៌ និងផ្នែកអេកូសាស្ត្រ និង​រូប​ភាព​វេជ្ជសាស្ត្រ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm