អាជ្ញាធរ​ខេត្តកណ្តាល ​កំពុង​បន្ត​អនុវត្ត​វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក បែរចិញ្ចឹម​ខុសច្បាប់​ចេញពី​ដង​ទន្លេ

2021/06/23 07:38:57 pm        378

កណ្ដាល ៖ យុទ្ធនាការ​សម្អាតផ្ទះ​បណ្តែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់ ​នៅតាម​ដង​ទន្លេ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ​បាន​នឹង​កំពុង​បន្តធ្វើ​ជា​ធម្មតា ខណៈ​បច្ចុប្បន្ន​បែរ​ចិញ្ចឹម​ត្រី​ស្របច្បាប់​ផ្លាស់​ទី​ចេញពី​ដង​ទន្លេ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​គឺ​អាជ្ញាធរ​កំពុង​រៀបចំ​អោយ​នៅ​ម្តុំ ​ហើយ​បែរ​ចិញ្ចឹម​ត្រី ​និង​ផ្ទះ​បណ្តែត​ទឹក​ខុសច្បាប់​នានា ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​។

បើ​តាម​លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ ​BTV នៅ​ថ្ងៃទី​២៣ ខែមិថុនា​ថា​ មកទល់ពេលនេះ ​មិនទាន់​សរុប​តួលេខ​ផ្ទះ​បណ្តែត​ទឹក​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ នោះទេ ដោយសារ​អាជ្ញាធរ​តាម​បណ្តា​ស្រុក​ក្រុង​នានា​បាន​និងកំពុង​ចុះ​ពិនិត្យ​ស្រាវជ្រាវ លើ​ចំនួន ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី ​ដែល​មាន​ច្បាប់​អនុញ្ញាត ​ឬ​មាន​ដេញថ្លៃ​ដាក់ឡូ​នេសាទ​ត្រឹមត្រូវ​ពីរ​ដ្ឋ ​និង​ពិនិត្យ ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ពីរដ្ឋ​។

លោក ហេង សុភា​រិ​ទ្ធ បន្តថា សម្រាប់​បែរ​ដាយ​ចិញ្ចឹម​ត្រី​ស្របច្បាប់​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ឱ្យ​ផ្លាស់​ទី​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​គឺ​អាជ្ញាធរ​ខេត្តកណ្តាល ​អនុញ្ញាត​អោយ​ចូល​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ​តែ​ទៅ​នៅ​មួយកន្លែង ​តាម​ទីតាំង​និយាម​ការដែល​អាជ្ញាធរ​មូលដ្ឋាន​បានកំណត់ ប៉ុន្តែ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី​ខុសច្បាប់​ដែល​ផ្លាស់​ទី​មកពី​រាជធានី​ភ្នំពេញ ​និង​នៅ​ក្នុង​មាន​ស្រាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ មួយ​ចំនួន​ត្រូវ​តម្រូវ​អោយ​រុះរើ ។

សូមបញ្ជាក់ថា ​នៅក្នុង​ដំណើរ​អនុវត្ត​វិធានការ​ច្បាប់​រុះរើ​ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់ ​នេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល ការ​អនុវត្ត​វិធានការ​ច្បាប់ ​លើ​សំណង់​អនាធិបតេយ្យ ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​ នៅតាម​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​បានធ្វើឱ្យ​មានផ្ទះ​បណ្តែត ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​មួយចំនួន ​បាន​ចល័ត​ផ្លាស់​ទី​ចេញពី​រាជធានី​ភ្នំពេញ ​ទៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​សម្រាប់​បញ្ហា​នេះ ​ឯកឧត្តម ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន ត្រូវ​ជំរុញ​អោយ​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ ​ត្រូវ​ចេញ​អោយ​ផុតពី​ទឹកដី​ភូមិសាស្ត្រ​ខេត្តកណ្តាល ​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល ​បាន​និង​កំពុង​អនុវត្ត​វិធានការ​ច្បាប់ ​និង​មានការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដង​ទន្លេ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ចេញពី​ដង​ទន្លេ​ជាបន្ទាន់​ផងដែរ ​ហើយ​ការ​រុះរើ​នោះ ​គឺ​ត្រូវធ្វើ​ជាទូទៅ​ និង​មិន​រើសអើង​ជនជាតិ​ណា​ឡើយ​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm