រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ជំរុញឲ្យបញ្ចប់វដ្តនៃអំពើហិង្សា នៅមជ្ឈិមបូព៌ា

2024/01/08 10:58:24 pm        81

រយៈពេលបីខែក្នុងសង្រ្គាមបច្ចុប្បន្ន នៅតំបន់ហ្សា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យបញ្ចប់វដ្តនៃអំពើហិង្សា នៅមជ្ឈិមបូព៌ា។

លោកស្រី បានថ្លែងមុនពេលចាកចេញទៅកាន់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលខ្លួន បានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃអាទិត្យ ហើយនឹងត្រូវជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz ថា៖«អំពើភេរវកម្ម ត្រូវតែបញ្ចប់ តម្រូវការមនុស្សធម៌របស់ប្រជាជន ត្រូវតែបញ្ចប់ តំបន់នេះ ត្រូវតែងើបចេញឲ្យផុតពីវដ្តនៃអំពើហិង្សានេះ។

លោកស្រី បាននិយាយថា ខណៈដែលអ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម ជនស៊ីវិលត្រូវតែត្រូវបានការពារប្រសើរជាងមុនក្នុងអំឡុងពេលប្រតិបត្តិការយោធា។

លោកស្រី Baerbock បានអំពាវនាវឲ្យមានការបង្កើនឡើងឲ្យបានច្រើននូវជំនួយមនុស្សធម៌ដល់តំបន់ហ្កា ហ្សាស្ទ្រីប ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន ជំងឺ និងជំងឺផ្តាសាយ។

កិច្ចពិភាក្សានៅទីក្រុងហ្ស៊េរុយសាឡឹម គឺផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយចលនាហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប លក្ខខណ្ឌមនុស្សធម៌សម្រាប់ប្រជាជននៅទីនោះ និងបន្តឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ នៅពេលដែលសង្រ្គាមបច្ចុប្បន្ន បានបញ្ចប់។

លោកស្រី បាននិយាយថា តំបន់ហ្កាហ្សាមិនគួរត្រូវបានអនុញ្ញាតឲ្យបង្កការគំរាមកំហែងដល់អ៊ីស្រាអែលនាពេលអនាគតទេ ក្រុមហាម៉ាស គួរតែទម្លាក់អាវុធរបស់ខ្លួន ហើយកងជីវពលហេបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់ និងក្រុមហួទីនៅប្រទេសយេម៉ែន ត្រូវបញ្ចប់សកម្មភាពដ៏គ្រោះថ្នាក់របស់ពួកគេ។

លោកស្រី បានថ្លែងទៀតថា ភាគីទាំងពីរ នឹងអាចរស់នៅដោយសន្តិភាពបាន លុះត្រាតែ«ចេះយល់ពីសុខទុក្ខគ្នាទៅវិញមក»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm