UN បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​តា​លី​បង់ ខណៈ​អាមេរិក​ត្រៀម​ដក​ទ័ព​

2021/06/23 07:44:05 pm        103

UN៖ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ​ក្រុម​យុទ្ធ​ជនតា​លី​បង់​បាន​ដណ្ដើម​កាន់កាប់​ស្រុក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ដែល​ពួកគេ​បង្កើន​ការវាយប្រហារ​ អំឡុង​ពេល​ការ​ដកកងទ័ព​បរទេស​ដំណាក់កាល​ចុងក្រោយ​។​

​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ លោកស្រី Deborah Lyons បាន​ប្រាប់​ក្រុម​ប្រឹក្សា​​សន្តិសុខ​ដោយ​ព្រមាន​ពី​ “សេណា​រី​យ៉ូ​ដ៏​ធ្ងន់ធ្ងរ​” ​ថា ក្រុម​បះបោរ​បាន​កាន់កាប់​ស្រុក​ជាង ៥០ ក្នុង​ចំណោម​ស្រុក​សរុប​ចំនួន ៣៧០ ចាប់​តាំង​ពី​ខែ​ឧសភា​។ លោកស្រី​បាន​និយាយ​ថា ​ជម្លោះ​កើន​ឡើង "​មានន័យថា ​ការ​កើន​ឡើង​អសន្តិសុខ​សម្រាប់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជិត និង​ឆ្ងាយ​"។​ សហរដ្ឋ​អាមេរិក ​និង​អង្គការ​ណា​តូ​នៅ​តែ​មាន​គោលដៅ​ដក​កងទ័ព​ទាំងស្រុង​នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​។​

ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ ​លោក John Kirby បាន​និយាយ​ថា ​ស្ថានការណ៍​នៅ​តែ​មាន​ “គ្មាន​ការផ្លាស់ប្ដូរ​” ហើយ​ទោះបីជា​ក្រុម​តា​លី​បង់​មាន​សកម្ម​ភាព​ខ្លាំង​ក៏ដោយ​ ក៏​អាមេរិក​នៅតែ​មិន​កែប្រែ​ផែនការ​ដកកងទ័ព​ដែរ ដោយ​នៅ​តែ​មាន​ភាព​បត់បែន​ក្នុង​ការ​ផ្លាស់ប្ដូរ​“ល្បឿន ​និង​ដែន​អនុវត្តន៍​” របស់​ខ្លួន​។​ លោកស្រី Lyons បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សមាជិក ១៥​ប្រទេស​នៅ​ទីក្រុង​ញូវយ៉ក​ថា​ ការ​កើន​ឡើង​សកម្មភាព​ថ្មីៗ​របស់​ក្រុម​អ៊ីស្លាម​និយម​គឺ​ដោយសារតែ ​“យុទ្ធនាការ​យោធា​កាន់​តែ​ខ្លាំង​ឡើង​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm