ជើងហោះហើររាប់រយត្រូវបានលុបចោល ដោយសារព្យុះ នៅទូទាំងសហរដ្ឋអាមេរិក

2024/01/08 11:16:20 pm        45

ជើងហោះហើររាប់រយត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីព្យុះរដូវរងាចំនួន២ បានបន្សល់ទុកនូវគំនរព្រិលកម្ពស់ជាង ៣០សង់ទីម៉ែត្រ នៅក្នុងជ្រលង Hudson របស់ទីក្រុងញូវយ៉ក និងបាននាំឲ្យមានការព្រមានអំពីព្យុះទឹកកក នៅទូទាំងតំបន់ Great Plains។

សេវាអាកាសធាតុជាតិ បានឲ្យដឹងថា ព្យុះទី១ នៅតែនាំឲ្យមានព្រិលធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ (ទី៧ ខែមករា) នៅទូទាំងទីក្រុង Boston និងតំបន់ New England។ តំបន់នៅភាគខាងជើង និងខាងលិចនៃទីក្រុងញូវយ៉ក ក្នុងនោះរួមទាំងជ្រលងទន្លេ Hudson ខាងលើ បានព្រិលពី ១៥ ទៅ ៣០,៥សង់ទីម៉ែត្រ។

ខណៈពេលដែលព្យុះនៅភាគខាងកើតនេះ បានអូសបន្លាយរហូតដល់ថ្ងៃទី៧ ខែមករា ព្យុះទី២ កំពុងធ្វើដំណើរឆ្លងកាត់បណ្ដារដ្ឋ នៅភាគខាងលិច ដែលនាំឲ្យមានការព្រមានអំពីព្យុះរដូវរងា និងការជូនដំណឹងអំពីអាកាសធាតុ រាប់តាំងពីរដ្ឋ Arizona ទៅរដ្ឋ Illinois និងការព្រមានអំពីខ្យល់ព្យុះ នៅរដ្ឋ New Mexico និង Colorado។

ព្យុះទាំង២ នេះ បានធ្វើឲ្យមានការលុបចោលជើងហោះហើរចំនួន ៦៩២ជើង នៅទូទាំងសហរដ្ឋអាមេរិកគិតត្រឹមដើមថ្ងៃទី៧ ខែមករា ដោយទីក្រុង Boston, Newark, Seattle និង Chicago បានរងគ្រោះខ្លាំងជាងគេ។ នេះបើយោងតាម FlightAware ដែលជាក្រុមហ៊ុនតាមដានប្រតិបត្តិការអាកាសចរណ៍។

ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក Amtrak បានលុបចោលការធ្វើដំណើររបស់រថភ្លើងមួយចំនួនទៅកាន់ទីក្រុង Boston ក៏ដូចជាការឆ្លងកាត់តំបន់ Midwest ផងដែរ។ លើសពីនេះទៀត បើយោងតាម PowerOutage.us បានឲ្យដឹងថា អតិថិជនប្រហែល ១១.៨០០នាក់ គ្មានថាមពលប្រើប្រាស់ នៅក្នុងរដ្ឋ Massachusetts ដោយភាគច្រើននៅក្នុងតំបន់ Middlesex ភាគខាងជើង និងភាគខាងលិចនៃទីក្រុង Boston៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        59
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm